ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហរដ្ឋអាមេរិកផ្សាយដំណឹងបង្ហាញថា “ប្រទេសចិនមានលទ្ធភាពផ្គត់ផ្គង់អាវុធចំពោះរុស្ស៊ី” ហើយក្រសួងការបរទេសចិនអះអាងថាវាជាព័ត៌មានក្លែងក្លាយ លាបពណ៌ទៅលើប្រទេសចិន
2023-02-24 16:06:03cri
Share with:

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនខណៈពេលឆ្លើយតបសំណួរពាក់ព័ន្ធក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី២៣ខែកុម្ភៈបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកបានធ្លាយព័ត៌មានអ្វីដែលហៅថា  “ប្រទេសចិនមានលទ្ធភាពផ្គត់ផ្គង់អាវុធទៅឱ្យរុស្ស៊ី” ជាច្រើនលើកច្រើនសារ ដែលគារណ៍គ្មានអ្វីក្រៅពីការប៉ាន់ស្មាន់នោះឡើយ ហើយវាគឺជាពាក្យសម្តីលាបពណ៌ទៅលើប្រទេសចិន។

លោក  Wang Wenbin បានគូសបញ្ជាក់ថា ចាប់តាំងពីវិបត្តិអ៊ុយក្រែនផ្ទុះឡើងមក ប្រទេសចិនឈរម្ខាងលើកិច្ចចរចារនិងសន្តិភាពយ៉ាងម៉ឹងម៉ាត់ជាប់រហូត ដោយប្រើមធ្យោបាយខ្លួនឯងដើម្បីជំរុញការចរចាដោយសន្តិភាព ហើយបានដើរតួនាទីដែលមានទំនួលខុសត្រូវនិងលក្ខណៈកសាងដើម្បីបន្ធូរស្ថានការណ៍តាន់តឹងនិងដោះស្រាយវិបត្តិ។ 

លោក  Wang Wenbin បានបន្តទៀតថា សហរដ្ឋអាមេរិកក្នុងនាមជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេចំពោះយុទ្ធភូមិសង្គ្រាមអ៊ុយក្រែន បានលាបពណ៌ទៅលើប្រទេសចិនដែលថាមានលទ្ធភាពផ្គត់ផ្គង់អាវុធទៅឱ្យរុស្ស៊ីដោយឥតឈប់ឈរ ដែលនេះមិនត្រឹមតែអាចរំខាននិងរារាំងដល់ដំណើរដោះស្រាយវិបត្តិអ៊ុយក្រែនតាមបែបនយោបាយប៉ុណ្ណោះទេ ថែមទាំងអាចប៉ះពាល់ដល់ទំនាក់ទំនងចិននិងសហរដ្ឋអាមេរិកថែមមួយកម្រិតទៀតផង៕

អ្នកបកប្រែ:李展精
ប្លុកពិសេស