ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំលើកទី ៣៩ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ ប្រារព្ធឡើងនៅទីក្រុងប៉េកាំង
2023-02-24 16:21:46cri
Share with:


ព្រឹកថ្ងៃទី ២៣ខែកុម្ភៈ កិច្ចប្រជុំលើកទី ៣៩ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣បានបើកកិច្ចប្រជុំពេញអង្គលើកដំបូង នៅវិមានសភាប្រជាជនទីក្រុងប៉េកាំង។លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំ។

កិច្ចប្រជុំលើកនេះបានពិនិត្យលើសេចក្តីព្រាងរបាយការណ៍ការងាររបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងបានត្រង់ស្តាប់របាយការណ៍ស្តីពីការងារបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី១៤។ គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤មានតំណាងរាស្រ្តចំនួន ២៩៧៧ នាក់ ។ ជាសរុបមក តំណាងរាស្រ្ដនីតិកាលទី១៤ គឺមានលក្ខណៈជាតំណាងយ៉ាងទូលំទូលាយ។

អ្នកបកប្រែ:马小青
ប្លុកពិសេស