ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2023-02-24 14:56:39cri
Share with:

-លោក XiJinping ប្រធានរដ្ឋចិនចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ

-លោក Wang Yi ផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានមជ្ឈិមចិនបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅទ្វីបអឺរ៉ុប និងរុស្ស៊ី ។

-ក្រសួងការបរទេសចិនប្រកាសគោលជំហរចិនស្តីពីការដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយ។

-ក្រសួងការបរទេសចិនថ្លែងថា ជានិច្ចកាល ប្រទេសចិនតែងតែចាត់ទុកអាស៊ានជាអាទិភាពក្នុងទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង ហើយគាំទ្រយ៉ាងពេញទំហឹងដល់ឥណ្ឌូណេស៊ីក្នុងការដើរតួនាទីជាប្រធានផ្លាស់វេនអាស៊ាន។

-អ្នកនាំពាក្យក្រសួងការពារជាតិចិនបានថ្លែងថា កងទ័ពចិនតែងតែជាកម្លាំងដ៏រឹងមាំក្នុងការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខពិភពលោក និងផ្តល់សេវាដល់ការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។

-ក្រសួងពាណិជ្ជកម្មចិនបង្ហាញថា  ក្រុមហ៊ុនអន្តរជាតិភាគច្រើនរីករាយអភិវឌ្ឍរយៈពេលវែងនៅប្រទេសចិន មានក្រុមហ៊ុនអន្តរជាតិជាងរាប់ស៊ិបបានទាក់ទងជាមួយប្រទេសចិនដើម្បីធ្វើទស្សនកិច្ច។

-សន្ទស្សន៍នៃការកកិតសេដ្ឋកិច្ចនិងពាណិជ្ជកម្មពិភពលោកស្ថិតក្នុងកម្រិតខ្លាំង គណៈកម្មាធិការជំរុញពាណិជ្ជកម្មអន្តរជាតិចិននឹងគាំពារយ៉ាងម៉ឺងម៉ាត់នូវសុវត្ថិភាព ស្ថិរភាព និងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។

-ប្រទេសហ្វីលីពីនបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង RCEP

អ្នកបកប្រែ:李展精
ប្លុកពិសេស