ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រឆាំងការខ្ជះខ្ជាយ លោក Xi Jinping ដឹកនាំ"យុទ្ធនាការថ្មី"នៃការសន្សំសំចៃម្ហូបអាហារ
2023-02-24 16:07:35cri
Share with:

 តាំងពីសមាជបក្សកម្មុយនីស្តចិនលើកទី ១៨ មក លោក Xi Jinping យកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពចំណីអាហារនិងបានដឹកនាំយុទ្ធនាការ"អនុវត្តការសន្សំសំចៃនិងប្រឆាំងនឹងភាពខ្ជះខ្ជាយ"នៅក្នុងសង្គមទាំងមូល។ លោកមិនត្រឹមតែគូសបញ្ជាក់ក្នុងសុន្ទរកថាច្រើនដង ដើម្បីលុបបំបាត់ការខ្ជះខ្ជាយអាហារប៉ុណ្ណោះទេ  ហើយថែមទាំងធ្វើជាគំរូមួយដើម្បីអនុវត្តការសន្សំសំចៃយ៉ាងតឹងរ៉ឹងក្នុងការងារនិងជីវភាពរស់នៅនិងរក្សាទម្លាប់រស់នៅដែលស៊ូលំបាកនិងសាមញ្ញ ។

 

ក្រឡេកទៅមើលស្ថានការណ៍បច្ចុប្បន្ននេះ  ថ្វីត្បិតតែការផលិតគ្រាប់ធញ្ញជាតិរបស់ចិនមានផលិតផលច្រើនពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ ក៏ត្រូវតែរក្សាការយល់ដឹងអំពីវិបត្តិនៃសន្តិសុខស្បៀងជានិច្ច ។

តម្កល់ទស្សនៈដែលថា "សន្សំសំចៃធ្វើឱ្យមានមោទនភាព និងខ្ជះខ្ជាយធ្វើឱ្យមានភាពអាម៉ាស់" វាមិនត្រឹមតែជាប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែក៏មានលក្ខណៈជាយុគសម័យផងដែរ។ ដូចលោក Xi Jinping បានថ្លែងថា៖ «ទោះបីជាជីវភាពរស់នៅកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃក្ដី ក៏គ្មានសិទ្ធិខ្ជះខ្ជាយដែរ!

អ្នកបកប្រែ:王幸
ប្លុកពិសេស