ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យនៃគណៈកម្មការកិច្ចការបរទេសនៃមជ្ឈិមចិនបានផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយចិន បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅអឺរ៉ុបនិងរុស្ស៊ី
2023-02-24 18:26:31cri
Share with:

នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យនៃគណៈកម្មការកិច្ចការបរទេសនៃមជ្ឈិមចិនបានផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយចិន បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅអឺរ៉ុបនិងរុស្ស៊ី ។

លោក Wang Yi បានបង្ហាញឱ្យដឹងថា លោកបានចូលរួមកិច្ចប្រជុំសន្តិសុខទីក្រុង Munichដោយតបតាមការអញ្ជើញ ហើយបានផ្លាស់ប្តូរយ៉ាងស៊ីជម្រៅជាមួយមេដឹកនាំនិងអ្នកនយោបាយសំខាន់ៗរបស់ប្រទេសនានា។ លោកបានណែនាំជាសំខាន់អំពីនិន្នាការនៃគោលនយោបាយរបស់ប្រទេសចិនបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ត្រូវបានបញ្ចប់ ព្រមនិងធ្វើការអធិប្បាយគ្រប់ជ្រុងជ្រោយអំពីអនាគតដ៏ភ្លឺស្វាងនិងឥទ្ធិពលដ៏ទូលំទូលាយនៃទំនើបកម្មតាមបែបផែនចិន។

ទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកនិយាយបំប៉ោងហេតុការណ៍បាឡុងនិងទំនាក់ទំនងចិន-អាមេរិក លោក Wang Yi បានលើកឡើងថា និន្នាការអភិវឌ្ឍន៍និងឥទ្ធិពលនៃទំនាក់ទំនងចិន-អាមេរិកហួសពីវិសាលភាពនៃទំនាក់ទំនងទ្វេភាគី គឺពាក់ព័ន្ធនឹងសន្តិភាពនិងសន្តិសុខពិភពលោក។ ភាគីអាមេរិកគួរតែបង្ហាញភាពស្មោះត្រង់ ប្រឈមមុខនិងដោះស្រាយយ៉ាងត្រឹមត្រូវចំពោះផលប៉ះពាល់នៃទំនាក់ទំនងចិន-អាមេរិកដោយសារតែរឿងនេះ។

ទាក់ទិននឹងដំណើរទស្សនកិច្ចនៅប្រទេសរុស្ស៊ី លោក Wang Yi បានថ្លែងថា ដំណើរទស្សនកិច្ចសម្រេចបាននូវគំនិតឯកភាពរួមចំនួនបី ពោលគឺទីមួយ បញ្ជាក់ម្តងទៀតពីគោលដៅនៃទំនាក់ទំនងទ្វេភាគីដែលកំណត់ដោយប្រមុខរដ្ឋនៃប្រទេសទាំងពីរ ទីពីរគឺជំរុញម្តងទៀតនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ទីបី គឺផ្ទៀងផ្ទាត់ម្តងទៀតពីបញ្ហាអន្តរជាតិនិងតំបន់សំខាន់ៗ ដែលយកចិត្តទុកដាក់ដូចគ្នា៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស