ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការពារជាតិចិនបានថ្លែងថា កងទ័ពចិនតែងតែជាកម្លាំងដ៏រឹងមាំក្នុងការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខពិភពលោក និងផ្តល់សេវាដល់ការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ
2023-02-24 16:19:40cri
Share with:


 

លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីអ្វីដែលគេហៅថា "បាឡុងឈ្លបយកការណ៍" នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២៣ ខែកុម្ភៈ ដោយថ្លែងថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការលើកឡើងមិនទទួលខុសត្រូវនិងមិនអើពើអំពីការពិតរបស់បុគ្គលមួយចំនួននៃសហរដ្ឋអាមេរិក។ លោកបានបន្តថា អស់រយៈពេលជាយូរណាស់មក យើងបានអនុវត្តយ៉ាងសកម្មនូវទំនួលខុសត្រូវ និងកាតព្វកិច្ចអន្តរជាតិ គាំពារយ៉ាងម៉ឺងម៉ាត់នូវសន្តិភាព និងស្ថិរភាពពិភពលោក ដោយមិនដែលបង្ហាញពីកម្លាំងយោធានិងបង្កប្រតិបត្តិការយោធាជុំវិញពិភពលោក ហើយក៏មិនដែលនាំមកនូវសង្រ្គាមនិងភាពច្របូកច្របល់ដល់ប្រទេសដទៃទៀតទេ។ ការពិតបាននិងបន្តបញ្ជាក់ថា កងទ័ពចិនតែងតែជាកម្លាំងដ៏រឹងមាំក្នុងការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខពិភពលោក និងផ្តល់សេវាដល់ការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។

អ្នកបកប្រែ:马小青
ប្លុកពិសេស