ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មបង្ហាញថា ក្រុមហ៊ុនអន្តរជាតិភាគច្រើនរីករាយអភិវឌ្ឍនៅក្នុងប្រទេសចិនរយៈពេលយូរ
2023-02-24 14:55:51cri
Share with:

លោកស្រី Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងនៅក្រុងប៉េកាំងកាលពីថ្ងៃទី២៣ខែកុម្ភៈថា ក្រោមបរិបទដែលសកម្មភាពវិនិយោគអន្តរជាតិមានភាពអន់ថយនៅជុំវិញពិភពលោក ការទាក់ទាញវិនិយោគទុនរបស់ប្រទេសចិនបានរក្សាកំណើននឹងនរ ។វាបានបញ្ជាក់យ៉ាងពេញលេញថា ក្រុមហ៊ុនអន្តរជាតិភាគច្រើនមានឆន្ទៈអភិវឌ្ឍនៅក្នុងប្រទេសចិនរយៈពេលយូរ ។ លោកស្រីបានថ្លែងទៀតថា បច្ចុប្បន្ននេះបានមានទីស្នាក់ការរបស់ក្រុមហ៊ុនអន្តរជាតិជាច្រើនបានទាក់ទាងជាមួយក្រសួងពាណិជ្ជកម្មចិន ដើម្បីរៀបចំសកម្មភាពពាក់ព័ន្ធនៃដំណើរទស្សនកិច្ចធុរកិច្ចនៅប្រទេសចិននាពេលខាងមុខ។

តាមទិន្នន័យស្ថិតិថ្មីបំផុតបានបង្ហាញថា  ឆ្នាំ២០២៣ ការទាក់ទាញការវិនិយោគបរទេសរបស់ប្រទេសចិនមានស្ថានភាពល្អ ។នៅខែមករាឆ្នាំ២០២៣ ទំហំការប្រើប្រាសវិនិយោគទុនបរទេសជាក់ស្តែងរបស់ប្រទេសចិនឡើងដល់១២៧៦៩០លានយាន់ប្រាក់ចិន ដែលបានកើនឡើង១៤.៥%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២៕

អ្នកបកប្រែ:李展精
ប្លុកពិសេស