ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសហ្វីលីពីនបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង RCEP
2023-02-24 18:27:02cri
Share with:

ព្រឹទ្ធសភាហ្វីលីពីនបានផ្តល់សច្ចាប័នជាផ្លូវការនូវលិខិតពិនិត្យនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (គឺRCEP) នាពេលថ្មីៗនេះ។ មន្ត្រីសេដ្ឋកិច្ច អ្នកជំនាញ និងបញ្ញវន្តហ្វីលីពីនបានសម្គាល់ឃើញថា ការអនុវត្តកិច្ចព្រមព្រៀង RCEP នឹងជួយលើកកម្ពស់សេរីភាវូបនីយកម្ម និងផ្តល់កិច្ចសម្រួលដល់ពាណិជ្ជកម្មនិងការវិនិយោគរបស់ហ្វីលីពីន គឺជួយឱ្យវាធ្វើសមាហរណកម្មកាន់តែប្រសើរឡើងទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងជំរុញកំណើនសេដ្ឋកិច្ចហ្វីលីពីនប្រកបដោយនិរន្តរភាពតាមរយៈពាណិជ្ជកម្មក្នុងតំបន់និងពិភពលោក ក៏ដូចជាបង្កើនការវិនិយោគលើវិស័យយុទ្ធសាស្ត្រ សំដៅផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនហ្វីលីពីន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស