ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា៖ ក្រោមផែនការជាយុទ្ធសាស្ត្ររបស់មេដឹកនាំប្រទេសទាំងពីរ ប្រទេសចិននិងឥណ្ឌូណេស៊ីបានបង្កើតជាគំរូសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដែលរួមវាសនា រួមគ្នាពង្រឹងខ្លួន រួមសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបត្តិការ
2023-02-24 16:20:36cri
Share with:


 

លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិនបានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ីនាពេលថ្មីៗកន្លងទៅនេះ។ពេលនិយាយអំពីដំណើរទស្សនកិច្ចលើកនេះ លោក Wang Wenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២៣ខែកុម្ភៈថា ភាគីទាំងពីរបានយល់ព្រមគ្នាជាឯកភាពចំពោះផែនការជាយុទ្ធសាស្ត្ររបស់មេដឹកនាំប្រទេសទាំងពីរ ។

 

និម្មាបនកម្មថ្មីនៃកិច្ចសហប្រតិបត្តិការ"កង់បួន"រវាងប្រទេសចិននិងឥណ្ឌូណេស៊ីលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌មនុស្សជាតិនិងសមុទ្រត្រូវមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ដោយបានបង្កើតជាគំរូសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដែលរួមវាសនា រួមគ្នាពង្រឹងខ្លួន រួនសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបត្តិការ។

 

លោក Wang Wenbin បានបន្តថា ភាគីទាំងពីរនឹងរួមជាមួយប្រទេសអាស៊ានដទៃទៀត ដើម្បីអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវ “សេចក្តីប្រកាសប្រតិបត្តិបណ្តាភាគីសមុទ្រចិនខាងត្បូង” ពន្លឿនការពិគ្រោះពិភាក្សាស្តីពី “ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង” និងរួមគ្នារក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង។ លើសពីនេះ ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការជុំវិញគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល ធ្វើឱ្យកាន់តែស៊ីជម្រៅនូវការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគីដូចជា ប្រទេសG20 និងប្រទេស BRICS ជាដើម ដើម្បីរួមគ្នាគាំពារនិងអនុវត្តពហុភាគីនិយមយ៉ាងប្រាកដប្រជា៕

អ្នកបកប្រែ:马小青
ប្លុកពិសេស