ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ជានិច្ចកាល ប្រទេសចិនតែងតែចាត់ទុកអាស៊ានជាអាទិភាពក្នុងទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង ហើយគាំទ្រយ៉ាងពេញទំហឹងដល់ឥណ្ឌូណេស៊ីក្នុងការដើរតួនាទីជាប្រធានផ្លាស់វេនអាស៊ាន
2023-02-24 14:57:12cri
Share with:

  ថ្លែងនៅក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ២៣ ខែកុម្ភៈ លោក Wang Wenbin  អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា ជានិច្ចកាល ប្រទេសចិនតែងតែចាត់ទុកអាស៊ានជាអាទិភាពក្នុងទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង ហើយគាំទ្រយ៉ាងពេញទំហឹងដល់ឥណ្ឌូណេស៊ីក្នុងការដើរតួនាទីជាប្រធានផ្លាស់វេនអាស៊ាន។

ទាក់ទិននឹងករណីដែលលោក Qin Gang រដ្ឋមន្ត្រីការបរទេសចិនបានអធិប្បាយពីគោលជំហររបស់ចិនអំពីការអភិវឌ្ឍទំនាក់ទំនងចិននិងអាស៊ានក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅឥណ្ឌូណេស៊ី លោក Wang Wenbin បានបញ្ជាក់ថា ឥណ្ឌូណេស៊ីគឺជាប្រធានផ្លាស់វេននៃអាស៊ាននៅឆ្នាំនេះ  ការជំរុញការអភិវឌ្ឍទំនាក់ទំនងចិន-អាស៊ានថែមមួយកម្រិតទៀត គឺជាគោលដៅដ៏សំខាន់មួយនៃដំណើរទស្សនកិច្ចរបស់លោកQin Gang រដ្ឋមន្ត្រីការបរទេសចិននៅប្រទេសឥណ្ឌូណេស៊ីលើកនេះ។

លោក Wang Wenbin បានបន្តថា សង្រ្គាមត្រជាក់ថ្មី និងការប្រកួតប្រជែងរវាងប្រទេសធំៗ មិនគួរលេចចេញនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទេ ហើយបណ្តាប្រទេសនានាក្នុងតំបន់មិនគួរត្រូវបានបង្ខំឱ្យជ្រើសរើសភាគីណាមួយនោះឡើយ ។ ប្រទេសចិនគាំទ្រឯករាជ្យភាពជាយុទ្ធសាស្រ្តរបស់អាស៊ាន រួមសាមគ្គីគ្នានិងលើកកម្ពស់សមត្ថភាពខ្លួនឯង ក៏ដូចជាគាំពារឋានៈជាស្នូលរបស់អាស៊ានក្នុងតំបន់ និងរចនាសម្ព័ន្ធក្នុងតំបន់ដែលប្រកបដោយបរិយាប័ន្ន ព្រមទាំងប្រឆាំងនឹងនយោបាយជាក្រុម និងការប្រឈមមុខដាក់គ្នាជាក្រុមផងដែរ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស