ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream មិនមែនជាឧបទ្ទវហេតុទេ ប៉ុន្តែជាការបង្កឡើងដោយមនុស្ស
2023-02-23 13:51:18cri
Share with:

ពេលឆ្លើយនឹងសំណួរពាក់ព័ន្ធនៅក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ២២ ខែកុម្ភៈ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា សភាពការណ៍កាន់តែច្រើនឡើងៗបានបង្ហាញថា ហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream មិនមែនជាឧបទ្ទវហេតុទេ ប៉ុន្តែជាការបង្កឡើងដោយមនុស្ស ។

យោងតាមការផ្សាយដំណឹងឱ្យដឹងថា តបតាមការស្នើសុំរបស់រុស្ស៊ី ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានធ្វើការជជែកដេញដោលដោយបើកចំហអំពីហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream ដែលតភ្ជាប់រុស្ស៊ី និងអាល្លឺម៉ង់កាលពីខែកញ្ញាឆ្នាំ២០២២ ។ នៅពេលឆ្លើយសំណួរពាក់ព័ន្ធ លោក Wang Wenbin បានបញ្ជាក់ថា បំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream គឺជាហេដ្ឋារចនាសម្ព័ន្ធឆ្លងដែនដ៏សំខាន់ និងជាផ្លូវសម្រាប់បង្ហូរថាមពល ហេតុការណ៍ផ្ទុះលើកនេះបានធ្វើឲ្យគ្រួសារនិងសហគ្រាសជាច្រើននៃប្រទេសអឺរ៉ុបប្រឈមមុខនឹងបញ្ហាកង្វះថាមពលក្នុងរដូវរងានេះ។ ភាគីចិនសម្គាល់ឃើញថា វាមានការចាំបាច់ណាស់ដែលត្រូវធ្វើការស៊ើបអង្កេតប្រកបដោយសត្យានុម័ត យុត្តិធម៌និងមានលក្ខណៈឯកទេសចំពោះហេតុការណ៍នេះ ព្រមទាំងដេញដោលទំនួលខុសត្រូវពាក់ព័ន្ធ ប្រទេសចិននឹងគាំទ្រការពន្លឿនដំណើរការស៊ើបអង្កេត ដើម្បីស្វែងរកការពិតឱ្យបានឆាប់ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស