ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនរំពឹងទុកថា រុស្ស៊ី និងសហរដ្ឋអាមេរិកអាចដោះស្រាយការខ្វែងគំនិតគ្នាយ៉ាងសមរម្យតាមរយៈការសន្ទនានិងការពិគ្រោះពិភាក្សាដែលមានលក្ខណៈស្ថាបនា
2023-02-23 13:50:32cri
Share with:

លោកPutin ប្រធានាធិបតីរុស្ស៊ី បានប្រកាសកាលពីថ្ងៃទី ២១ ខែកុម្ភៈថា រុស្ស៊ីនឹងផ្អាកការអនុវត្ត«សន្ធិសញ្ញាស្តីពីការកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី»រវាងរុស្ស៊ីនិងអាមេរិក ។ ក្នុងន័យនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ២២ ខែកុម្ភៈថា ប្រទេសចិនរំពឹងទុកថា ភាគីរុស្ស៊ីនិងអាមេរិកអាចដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវតាមរយៈការសន្ទនានិងការពិគ្រោះពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ដើម្បីធានាឱ្យសន្ធិសញ្ញាទទួលបានការអនុវត្តដោយរលូន។

លោក Wang Wenbin បានបញ្ជាក់ថា «សន្ធិសញ្ញាស្តីពីការកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី» ជាសន្ធិសញ្ញាស្តីពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរទ្វេភាគីដ៏សំខាន់ ដែលរុស្ស៊ី និងសហរដ្ឋអាមេរិកបានឯកភាពគ្នាក្នុងសតវត្សនេះ ហើយក៏ជាសន្ធិសញ្ញាគ្រប់គ្រងអាវុធតែមួយគត់រវាងរុស្ស៊ី និងសហរដ្ឋអាមេរិកផងដែរ ដូច្នេះ វាមានសារៈសំខាន់ណាស់ក្នុងការគាំពារស្ថិរភាពជាយុទ្ធសាស្ត្រសកល បង្កើនសន្តិភាពអន្តរជាតិនិងតំបន់ ក៏ដូចជាសម្រេចបាននូវគោលដៅនៃពិភពលោកគ្មានអាវុធនុយក្លេអ៊ែរផងដែរ ។ ប្រទេសចិនបានដឹងពីការខ្វែងគំនិតគ្នារវាងរុស្ស៊ី និងសហរដ្ឋអាមេរិកលើការអនុវត្តសន្ធិសញ្ញា ហើយសង្ឃឹមថា ភាគីទាំងពីរអាចដោះស្រាយការខ្វែងគំនិតគ្នាយ៉ាងសមរម្យតាមរយៈការសន្ទនានិងការពិគ្រោះពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ដើម្បីធានាដល់ភាពរលូននៃការអនុវត្តសន្ធិសញ្ញានេះ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស