ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចំនួនសរុបនៃអ្នកស្រាវជ្រាវខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ចិនឈរនៅលំដាប់ទីមួយលើពិភពលោក
2023-02-23 13:52:02cri
Share with:

អ្នកយកព័ត៌មានបានដំណឹងពីពិធីសំណេះសំណាលដើម្បីរំលឹកខួបទី ១០ នៃការអនុវត្តប្រព័ន្ធសិក្សាអំពីការច្នៃប្រឌិតជាតិដែលបានបើកធ្វើកាលពីពេលថ្មីៗនេះថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅនេះ ប្រទេសចិនបានកែលម្អនូវរចនាសម្ព័ន្ធនៃធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។ នៅឆ្នាំ ២០២១ ចំនួនសរុបនៃអ្នកស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ចិនត្រូវជា ៥,៧២ លាននាក់ ស្មើនឹង ១,៨ ដងនៃឆ្នាំ ២០១២ ឈរនៅលំដាប់ទីមួយលើពិភពលោក ។ សូមបញ្ជាក់ថា សមាមាត្រនៃអ្នកស្រាវជ្រាវខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ចិនក្នុងចំណោមអ្នកមានការងារធ្វើ ១ ម៉ឺននាក់ បានកើនឡើងពី ៤៣ នាក់ក្នុងឆ្នាំ ២០១២ ដល់ ៧៧ នាក់ក្នុងឆ្នាំ ២០២១  ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស