ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងគមនាគមន៍និងដឹកជញ្ជូនចិន៖ ផ្លូវនាវាចរណ៍ ៤ ខ្សែសម្រាប់ដឹកអ្នកដំណើរនៃគម្រោងតភ្ជាប់ “ពាណិជ្ជកម្ម នាវាចរណ៍និងប្រៃសណីយ៍”ក្នុងទ្រង់ទ្រាយតូចរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់បានដំណើរការឡើងវិញទាំងស្រុង
2023-02-23 15:58:10cri
Share with:

បច្ចុប្បន្ននេះ ផ្លូវនាវាចរណ៍ ៤ ខ្សែសម្រាប់ដឹកអ្នកដំណើរនៃគម្រោងតភ្ជាប់ “ពាណិជ្ជកម្ម នាវាចរណ៍និងប្រៃសណីយ៍”ក្នុងទ្រង់ទ្រាយតូចហៅកាត់ថា “គម្រោងតភ្ជាប់តូចបី” ពីក្រុង Xiamen ទៅស្រុក Kinmen, ពីក្រុងQuanzhou ទៅស្រុក Kinmen, ពីសង្កាត់ Mawei ក្រុងFuzhou ទៅស្រុក Matsu,ពីឃុំ Huangqi ស្រុកLianjiang ទៅស្រុក Matsu បានដំណើរការឡើងវិញទាំងស្រុង ដោយបានផ្តល់ភាពងាយស្រួលដល់អ្នកស្រុក Kinmen និង Matsu ក្នុងការធ្វើដំណើរទៅមកត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់។ សូមបញ្ជាក់ថា ចាប់តាំងពីផ្លូវនាវាចរណ៍ដឹកអ្នកដំណើរនៃ “គម្រោងតភ្ជាប់តូចបី” រវាងត្រើយទាំងសងខាងបានដំណើរការឡើងវិញនៅថ្ងៃទី ៧ ខែមករាមក ជើងនាវាទៅមកចំនួន ៦២ ជើងបានដំណើរការ ដោយបានដឹកអ្នកដំណើរចំនួន ៦៧១៥ នាក់៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស