ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ីជួបពិភាក្សាជាមួយលោក Qin Gang រដ្ឋមន្រ្តីការបរទេសចិន
2023-02-23 15:11:51cri
Share with:

ថ្ងៃទី២២ខែកុម្ភៈតាមម៉ោងក្នុងតំបន់ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ីបានជួបពិភាក្សាជាមួយលោក Qin Gang រដ្ឋមន្រ្តីការបរទេសចិនដែលអញ្ជើញទៅបំពេញទស្សនកិច្ចនៅក្រុងJakarta រដ្ឋធានីឥណ្ឌូណេស៊ី ។

លោក  Joko Widodo បានមានប្រសាសន៍ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងឥណ្ឌូណេស៊ីនិងចិនទទួលបានផ្លែផ្កាយ៉ាងច្រើន ប្រទេសចិនបានក្លាយជាប្រភពវិនិយោគទុនបរទេសធំទី២របស់ឥណ្ឌូណេស៊ី ។ ភាគីទាំងពីរគួរតែពន្លឿនការជំរុញគម្រោងសំខាន់ៗដូចជា ផ្លូវដែកល្បឿនលឿនJakarta-Bandung និងការកសាងរដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ីជាដើម ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការដូចជាខ្សែសង្វាក់ឧស្សាហកម្ម និងថាមពលថ្មីជាដើម។

លោក Joko Widodo បានថ្លែងទៀតថា ទ្វីបអាស៊ីគឺជាមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ចពិភពលោក មិនគួរក្លាយជាសង្វៀនប្រកួតប្រជែងអំណាចនោះទេ។ ឥណ្ឌូណេស៊ីរីករាយរួមជាមួយភាគីចិនដើម្បីគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងជមរុញការងើបឡើងវិញបន្ទាប់ពីការផ្ទុះរាលដាលជំងឺឆ្លង។

ជាការឆ្លើយតបលោក Qin Gang បានថ្លែងថា ប្រទេសចិនរីករាយរួមជាមួយប្រទេសឥណ្ឌូណេស៊ី យកគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរជាទិសដៅណែនាំ ដើម្បីទទួលបានការអភិវឌ្ឍរួមលើផ្លូវស្វែងរកការធ្វើទំនើបវូបនីយកម្ម។

លោក Qin Gang បានថ្លែងទៀតថា បម្រែបម្រួលស្ថានការណ៍មួយសតវត្សរ៍បានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅទៅលើតំបន់អាស៊ីប៉ាស៊ីហ្វីក ។ ស្ថានការណ៍កាន់តែស្មុគស្មាញ ប្រទេសចិននិងអាស៊ានកាន់តែត្រូវរួមសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីគាំពារសន្តិភាពស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់៕

អ្នកបកប្រែ:李展精
ប្លុកពិសេស