ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គំនិតការផ្លាស់ប្តូរអរិយធម៌របស់លោកXi Jinping
2023-02-23 10:40:32cri
Share with:

    នាពេលថ្មីៗនេះ លោកXi Jinpingបានឆ្លើយតបសំបុត្ររបស់សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Athens និងបញ្ញវន្តក្រិកផ្សេងទៀត ព្រមទាំងសម្តែងការអបអរសាទរចំពោះការបង្កើតមជ្ឈមណ្ឌលសិក្សារៀនសូត្រអរិយធម៌ចិន-ក្រិកទៅវិញទៅមក។

លោកXi Jinpingបានលើកឡើងថា អរិយធម៌ចិនមានប្រវត្តិសាស្ត្រយូរលង់ហើយអរិយធម៌ក្រិកបុរាណមានឥទ្ធិពលយ៉ាងទូលំទូលាយ។នៅក្នុងសំបុត្រឆ្លើយតប លោកXi Jinpingបានប្រើពាក្យប្រៀបប្រដូចនឹង “សួនផ្ការាប់រយ” ដើម្បីចង្អុលបង្ហាញថា នៅក្នុងដំណើរការយូរលង់ក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ជនជាតិនានាបានបង្កើតអរិយធម៌ដែលមានលក្ខណៈពិសេសនិងនិមិត្តសញ្ញារបស់ខ្លួន ហើយបង្កើតសួនផ្ការាប់រយដោយមានពណ៌ចម្រុះរបស់អរិយធម៌មនុស្សជាតិ។

ចាប់តាំងពីសមាជបក្សកម្មុយនីស្តចិនលើកទី១៨មក លោកXiJinpingបានអធិប្បាយសារៈសំខាន់របស់ការផ្លាស់ប្តូរអរិយធម៌ ដោយបានគូរគំនូរស្រស់ស្អាតទៅកាន់ពិភពលោកអំពីការផ្លាស់ប្តូរនិងរៀនសូត្រគ្នានៃអរិយធម៌ និងមានសហគមន៍រួមវាសនារបស់មនុស្សជាតិមួយផ្ទាំង៕


អ្នកបកប្រែ:刘妍
ប្លុកពិសេស