ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា៖ សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតនៃអង្គការណាតូគឺជាប្រភពដ៏ធំបំផុតដែលផ្តល់អាវុធដល់សមរភូមិអ៊ុយក្រែន
2023-02-23 15:15:13cri
Share with:


 

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២២ខែកុម្ភៈថា សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតនៃអង្គការណាតូ គឺជាប្រភពដ៏ធំបំផុតដែលផ្តល់អាវុធដល់សមរភូមិអ៊ុយក្រែន ប៉ុន្តែឥឡូវនេះពួកគេបែរជាបានផ្សព្វផ្សាយជាបន្តបន្ទាប់ថា ចិនប្រហែលនឹងផ្តល់អាវុធដល់រុស្ស៊ីកលល្បិចបែបនេះត្រូវបានពួកគេប្រើប្រាស់ និងត្រូវលាតត្រដាតាំងពីដើមដំបូងនៃការផ្ទុះវិបត្តិអ៊ុយក្រែនមកម្ល៉េះ

លោក Wang Wenbin បានសម្គាល់ថា និយាយចំពោះបញ្ហាអ៊ុយក្រែន ប្រទេសចិនតែងតែឈរនៅម្ខាងនៃសន្តិភាពជានិច្ច តែងតែប្រកាន់ខ្ជាប់នូវ "បួនចំណុចគួរ" " បួនចំណុចរួម" និង "ការគិតបីចំណុច" ដែលស្នើឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ដោយប្រកាន់ខ្ជាប់នូវគោលជំហរត្រឹមត្រូវនិងសត្យានុម័ត និងជំរុញកិច្ចចរចាសន្តិភាពយ៉ាងសកម្ម។

អ្នកបកប្រែ:马小青
ប្លុកពិសេស