ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកដឹកនាំយន្តការពិគ្រោះពិភាក្សាសន្តិសុខជាយុទ្ធសាស្ត្រចិន-រុស្ស៊ីធ្វើកិច្ចជំនួប
2023-02-22 11:19:34cri
Share with:

នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យនៃគណៈកម្មការកិច្ចការបរទេសនៃមជ្ឈិមចិនបានរួមជាមួយលោក Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ីធ្វើកិច្ចជំនួបសន្ទនារវាងអ្នកដឹកនាំយន្តការពិគ្រោះពិភាក្សាសន្តិសុខជាយុទ្ធសាស្ត្រចិន-រុស្ស៊ីនៅទីក្រុងមូស្គូ។

ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពយុទ្ធសាស្ត្រអន្តរជាតិនាពេលបច្ចុប្បន្ន ហើយបានបង្ហាញពីឆន្ទៈស្តីពីការរួមគ្នាអនុវត្តពហុភាគីនិយមយ៉ាងពិតប្រាកដ ប្រឆាំងនឹងអំពើអនុត្តរភាពនិងឯកតោភាគីតាមគ្រប់ទម្រង់ និងជំរុញការធ្វើប្រជាធិបតេយ្យភាវូបនីយកម្មទំនាក់ទំនងអន្តរជាតិនិងពហុប៉ូលភាវូបនីយកម្មនៃពិភពលោក ។

ភាគីទាំងពីរបានឯកភាពរួមលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី និងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីធ្វើឱ្យមានសុក្រឹតភាពនូវអភិបាលកិច្ចសកល។ ភាគីទាំងពីរសម្គាល់ឃើញថា ត្រូវគាំពារយ៉ាងម៉ឺងម៉ាត់ចំពោះសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយប្រឆាំងនឹងការដាក់បញ្ចូលនូវគំនិតសង្គ្រាមត្រជាក់ ការប្រឈមមុខដាក់គ្នាជាក្រុម និងការបដិបក្ខគ្នាខាងមនោគមវិជ្ជា។

ក្រៅពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិយោបល់អំពីបញ្ហាអ៊ុយក្រែនផងដែរ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស