ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញអាមេរិកថ្លែងថា រដ្ឋាភិបាលអាមេរិកគ្មានតម្លាភាពក្នុងការចាត់ចែងហេតុការណ៍លេចធ្លាយសារធាតុគីមី
2023-02-22 11:34:26cri
Share with:

ហេតុការណ៍ធ្លាយសារធាតុគីមីដែលបង្កឡើងដោយរថភ្លើងរអិលធ្លាក់ពីផ្លូវក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិកបន្តឡើងកម្តៅ ដែលបង្កឲ្យមានការព្រួយបារម្ភនៅក្នុងសង្គមអាមេរិក  ។ លើសពីនេះ ប្រជាជនអាមេរិកក៏មានការមន្ទិលសង្ស័យជាទូទៅចំពោះស្ថាប័នមានសមត្ថកិច្ចនៃរដ្ឋបាលក្នុងតំបន់និងរដ្ឋាភិបាលសហព័ន្ធអាមេរិកក្នុងការដោះស្រាយហេតុការណ៍នេះផងដែរ។

នៅថ្ងៃទី ២០ ខែកុម្ភៈតាមម៉ោងក្នុងតំបន់ ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន CCTV របស់ចិន លោកសាស្ត្រាចារ្យផ្នែកវិស្វកម្មបរិស្ថាន និងអេកូឡូស៊ីនៃសាកលវិទ្យាល័យ Purdue របស់សហរដ្ឋអាមេរិក បានថ្លែងថា  ការឆ្លើយតបរបស់រដ្ឋបាលគ្រប់ជាន់ថ្នាក់របស់សហរដ្ឋអាមេរិកចំពោះហេតុការណ៍នេះស្ថិតមានបញ្ហាធំណាស់  ក្នុងនោះ បញ្ហាធំបំផុតគឺ  គ្មានតម្លាភាពក្នុងការដោះស្រាយហេតុការណ៍លេចធ្លាយសារធាតុគីមី ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស