ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងស្វាគមន៍ប្រជាជនជប៉ុនមកទស្សនា ខ្លាឃ្មុំផេនដា"Xiang Xiang " និងខ្លាឃ្មុំផេនដាផ្សេងទៀតនៅប្រទេសចិន
2023-02-22 15:07:05cri
Share with:


 

ខ្លាឃ្មុំផេនដាXiang Xiang” របស់ប្រទេសចិន ដែលបានរស់នៅក្នុងសួនសត្វទីក្រុងតូក្យូ ប្រទេសជប៉ុន អស់រយៈពេលជាង ៥ឆ្នាំ បានត្រឡប់មកប្រទេសចិនវិញ កាលពីល្ងាចថ្ងៃទី២១ខែកុម្ភៈនេះ។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួរពាក់ព័ន្ធនៅក្នុងសន្និសីទកាសែតជាប្រចាំដែលបានធ្វើឡើងនៅរសៀលថ្ងៃដដែលថា  ចិននិងជប៉ុននឹងបន្តធ្វើកិច្ចសហប្រតិបត្តិការផ្នែកសិក្សាស្រាវជ្រាវអំពីការការពារខ្លាឃ្មុំផេនដា។ សង្ឃឹមថាខ្លាឃ្មុំផេនដា "Xiang Xiang" នឹងបន្តនាំមកនូវភាពរីករាយនិងមិត្តភាពដល់ប្រជាជនចិននិងជប៉ុន។ហើយក៏សូមស្វាគមន៍ប្រជាជនជប៉ុនមកទស្សនា ខ្លាឃ្មុំផេនដា"Xiang Xiang " និងខ្លាឃ្មុំផេនដាផ្សេងទៀតនៅប្រទេសចិន

លោក Wang Wenbin បានបន្តថា "Xiang Xiang" គឺជាសមិទ្ធផលដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការផ្នែកសិក្សាស្រាវជ្រាវអំពីការការពារខ្លាឃ្មុំផេនដារបស់ចិននិងជប៉ុន ហើយវាក៏ជាបេសកជនដ៏គួរឱ្យស្រឡាញ់ដែលបានដើរតួនាទីជំរុញការផ្លាស់ប្តូរមិត្តភាពរវាងប្រទេសទាំងពីរផងដែរ

អ្នកបកប្រែ:马小青
ប្លុកពិសេស