ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា អនុត្តរភាព និងអំណាចជិះជាន់ គឺជា "ស្តង់ដាអាមេរិក" ដែលសហរដ្ឋអាមេរិកប្រើចំពោះច្បាប់អន្តរជាតិ និងសម្រាប់ដោះស្រាយកិច្ចការអន្តរជាតិ
2023-02-22 13:36:41cri
Share with:

ពេលឆ្លើយតបនឹងការលើកឡើងរបស់លោកស្រី Sherman  អនុរដ្ឋមន្ត្រីការបរទេសអាមេរិកអំពីបញ្ហាចិន លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទកាសែតជាប្រចាំនៅថ្ងៃទី ២១ ខែកុម្ភៈថា  ជានិច្ចកាល ប្រទេសចិនតែងតែជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការគាំពារប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល គាំពារសណ្តាប់ធ្នាប់អន្តរជាតិដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ គាំពារក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិដោយឈរលើមូលដ្ឋានកម្មវត្ថុ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ។ កាលពីពេលថ្មីៗនេះ ប្រទេសចិនបានចេញផ្សាយរបាយការណ៍ស្តីពី "អនុត្តរភាពនិងអំណាចជិះជាន់របស់សហរដ្ឋអាមេរិកព្រមនិងផលប៉ះពាល់របស់វា" ដើម្បីបង្ហាញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីទង្វើអនុត្តរភាពរបស់សហរដ្ឋអាមេរិកចំពោះសន្តិភាព ស្ថិរភាពពិភពលោក ព្រមទាំងច្បាប់និងសណ្តាប់ធ្នាប់អន្តរជាតិ  អាចនិយាយបានថា សហរដ្ឋអាមេរិកគឺជាជនបំផ្លាញលំដាប់លេខ ១ ចំពោះច្បាប់និងសណ្តាប់ធ្នាប់អន្តរជាតិ ពោលគឺ អនុត្តរភាព និងអំណាចជិះជាន់ ជា "ស្តង់ដាអាមេរិក"ដែលអាមេរិកប្រើចំពោះច្បាប់អន្តរជាតិ និងសម្រាប់ដោះស្រាយកិច្ចការអន្តរជាតិ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស