ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកPutin ប្រកាសផ្អាកការអនុវត្ត “សន្ធិសញ្ញាស្តីពីការកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី”
2023-02-22 13:42:07cri
Share with:

ថ្លែងក្នុងពេលធ្វើរបាយការណ៍ការងារជាតិជូនសភាទាំងពីរនៅទីក្រុងមូស្គូកាលពីថ្ងៃទី ២១ ខែកុម្ភៈ លោកPutin ប្រធានាធិបតីរុស្ស៊ីបានប្រកាសថា រុស្ស៊ីនឹងផ្អាកការអនុវត្ត "សន្ធិសញ្ញាស្តីពីការកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី" ដែលបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិក។

លោក Putin  បានថ្លែងថា សហរដ្ឋអាមេរិកទាមទារឱ្យរុស្ស៊ីបំពេញរាល់លក្ខន្តិកៈនៃសន្ធិសញ្ញាស្តីពីការកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី ខណៈដែលខ្លួនបាន"ធ្វើអ្វីៗតាមតែទំនើងចិត្ត"។ សហរដ្ឋអាមេរិកចង់ឱ្យរុស្ស៊ីធ្លាក់ចូលភាពបរាជ័យខាងយុទ្ធសាស្ត្រ ហើយចង់ត្រួតពិនិត្យទីតាំងយោធារបស់រុស្ស៊ីទៀតផង។ ក្នុងន័យនេះ រុស្ស៊ីត្រូវតែផ្អាកការអនុវត្តសន្ធិសញ្ញានេះ។

លោក Putin  បានលើកឡើងទៀតថា រុស្ស៊ីមិនមែនដកខ្លួនចេញពីសន្ធិសញ្ញានោះទេ គឺគ្រាន់តែផ្អាកការអនុវត្តប៉ុណ្ណោះ។

គួរបញ្ជាក់ថា “សន្ធិសញ្ញាស្តីពីការកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី”ត្រូវបានចុះហត្ថលេខាដោយរុស្ស៊ី និងសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១០ ហើយបានចូលជាធរមាននៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០១១ ដែលមានសុពលភាពរយៈពេល ១០ ឆ្នាំ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស