ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទាក់ទិននឹងដំណើរទស្សនកិច្ចរបស់លោក Bidenប្រធានាធិបតីអាមេរិក នៅប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២០ខែកុម្ភៈ ក្រសួងការបរទេសចិនបានឆ្លើយតបថា៖ ចិនឈរនៅម្ខាងសន្តិភាពជានិច្ច
2023-02-22 15:09:34cri
Share with:


 

កាលពីថ្ងៃទី ២១ ខែកុម្ភៈ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំមានអ្នកយកព័ត៌មានបានសួរថា ប្រធានាធិបតីអាមេរិកលោក Biden បានធ្វើទស្សនកិច្ចនៅអ៊ុយក្រែនកាលពីថ្ងៃទី២០ខែកុម្ភៈនិងបានជួបសន្ទនាជាមួយប្រធានាធិបតីអ៊ុយក្រែន។ តើចិនមានការយល់ឃើញយ៉ាងណាចំពោះករណីនេះ?

 

លោក Wang Wenbin បានឆ្លើយថា ប្រទេសចិនបានយកចិត្តទុកដាក់ដល់ការផ្សាយដំណឹងពាក់ព័ន្ធ។ វិបត្តិអ៊ុយក្រែនបានផ្ទុះឡើងជិតមួយឆ្នាំហើយ ការពិតបានបង្ហាញថា គ្មានអ្នកឈ្នះទេនៅក្នុងវិបត្តិនិងសង្រ្គាម ហើយការសន្ទនានិងការចរចាទើបជាវិធីសម្រាប់ដោះស្រាយបញ្ហា។ គ្រប់ភាគីជាពិសេសគឺប្រទេសធំៗ គួរប្រកាន់អាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវ ដើម្បីបង្កលក្ខខណ្ឌសម្រាប់ការចរចាដោយសន្តិភាព និងធ្វើកិច្ចការណាដែលមានអំណោយផលដល់ការដោះស្រាយបញ្ហាតាមវិធីនយោបាយ តែមិនត្រូវចាក់សំាងលើភ្លើង កាន់តែមិនត្រូវឆ្លៀតឱកាសកេងចំណេញ។ ខ្ញុំគិតថាគ្រប់គ្នាដឹងច្បាស់ណាស់ថា ចិនតែងតែឈរនៅម្ខាងនៃសន្តិភាព និងយុត្តិធម៌ ហើយយើងនឹងបន្តដើរតួនាទីដែលមានលក្ខណៈស្ថាបនាក្នុងការជំរុញកិច្ចចរចាសន្តិភាព។

អ្នកបកប្រែ:马小青
ប្លុកពិសេស