ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ប្រទេសចិននឹងរួមសាមគ្គីនិងសហការជាមួយបណ្តាប្រទេសនានាដើម្បីកសាងពិភពលោកស្អាត និងស្រស់បំព្រង
2023-02-22 13:41:39cri
Share with:

កាលពីថ្ងៃទី ២១ ខែកុម្ភៈ  លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ប្រទេសចិននឹងបន្តរួមសាមគ្គីនិងសហការជាមួយបណ្តាប្រទេសនានាដើម្បីប្រមូលផ្តុំនូវគំនិតឯកភាពរួមស្តីពីការអភិវឌ្ឍបៃតង កសាងពិភពលោកកាន់តែស្អាតនិងស្រស់បំព្រង ព្រមទាំងប្រមូលផ្តុំកម្លាំងរួមយ៉ាងខ្លាំងក្លាសម្រាប់ការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

យោងតាមការផ្សាយដំណឹងឱ្យដឹងថា ក្រសួងបរិស្ថាននិងអេកូឡូស៊ីចិនបានលើកឡើងនាពេលថ្មីៗនេះថា គោលដៅរបស់ប្រទេសចិនក្នុងការកែលម្អគុណភាពនៃបរិស្ថានអេកូឡូស៊ីនៅឆ្នាំ ២០២២ បានបញ្ចប់ដោយរលូន។

លោក Wang Wenbin បានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ការអភិវឌ្ឍបៃតងបានក្លាយជានិន្នាការអភិវឌ្ឍន៍នៃពិភពលោក។ ប្រទេសចិនជាប្រទេសដំបូងគេលើពិភពលោកដែលសម្រេចបាននូវ"កំណើនសូន្យ"នៃការឱនភាពដី។ ចាប់តាំងពីឆ្នាំ ២០០០មក កំណើនផ្ទៃដីបៃតងថ្មីនៅលើពិភពលោកមានប្រហែលមួយភាគបួនគឺមកពីប្រទេសចិន។ អាចនិយាយបានថា ប្រទេសចិនដែលបានជ្រើសរើសផ្លូវអភិវឌ្ឍន៍បៃតងហើយបានបន្តទទួលបាននូវសមិទ្ធផលល្អ វាបានរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អបរិស្ថានអេកូឡូស៊ីពិភពលោកនិងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស