ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ផ្តោតលើការរួមគ្នាបញ្ជាទិញសព្វាវុធ ប៉ុន្តែមិនបានឈានដល់គំនិតឯកភាពនោះឡើយ
2023-02-21 14:25:54cri
Share with:

    កាលពីថ្ងៃទី ២០ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន ២៧ នៃសហភាពអឺរ៉ុបបានបើកធ្វើនៅទីក្រុងប្រ៊ុចសែល ដែលបានធ្វើការពិភាក្សាអំពីលទ្ធភាពនៃការបង្កើនការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន តាមរយៈការរួមគ្នាបញ្ជាទិញសព្វាវុធ ប៉ុន្តែភាគីនានាមិនបានឈានដល់គំនិតឯកភាពនោះឡើយ ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប្រទេសអេស្តូនី ដែលជាប្រទេសបាល់ទិក បានលើកឡើងថា សហភាពអឺរ៉ុប គួរតែបញ្ជាទិញពីឈ្មួញអាវុធ ក្នុងនាមជារដ្ឋសមាជិក ដើម្បីរួមគ្នាបញ្ជាទិញសព្វាវុធ ។ នៅក្នុងកិច្ចប្រជុំដែលបានបើកធ្វើនៅថ្ងៃទី ២០ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបបានធ្វើការពិភាក្សាលើសំណើនេះ ប៉ុន្តែមិនបានឈានដល់គោលជំហរដូចគ្នានោះទេ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស