ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinpingប្រធានរដ្ឋចិនឆ្លើយតបសំបុត្ររបស់បញ្ញវន្តនៃប្រទេសក្រិក
2023-02-21 15:28:08cri
Share with:


 

ពេលថ្មីៗនេះ  លោក Xi Jinping ប្រធានរដ្ឋចិនបានឆ្លើយតបសំបុត្ររបស់សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Athens និងបញ្ញវន្តក្រិកផ្សេងទៀត ព្រមទាំងសម្តែងការអបអរសាទរចំពោះការបង្កើតមជ្ឈមណ្ឌលសម្រាប់ការរៀនសូត្រអរិយធម៌ចិន-ក្រិកទៅវិញទៅមក

លោក Xi Jinping បានលើកឡើងថា អរិយធម៌ចិនមានប្រវត្តិយូរលង់ណាស់ ហើយអរិយធម៌ក្រិកបុរាណមានឥទ្ធិពលយ៉ាងទូលំទូលាយ។ ជាង ២ពាន់ឆ្នាំមុន អរិយធម៌ដ៏អស្ចារ្យទាំងពីរនៃប្រទេសចិន និងក្រិកបានបំភ្លឺនៅចុងទាំងសងខាងនៃតំបន់អឺរ៉ាស៊ី ដោយបានរួមចំណែកដ៏សំខាន់ដែលជាមូលដ្ឋានគ្រឹះនៃការវិវត្តនៃអរិយធម៌របស់មនុស្សជាតិ។ ឥឡូវនេះ ប្រទេសទាំងពីរបានបង្កើតមជ្ឈមណ្ឌលសិក្សាអរិយធម៌ចិន-ក្រិកទៅវិញទៅមក ដែលក្នុងន័យជំរុញការផ្លាស់ប្តូរនិងការសិក្សាទៅវិញទៅមករវាងអរិយធម៌ចិននិងក្រិច ក៏ដូចជាលើកកម្ពស់ការអភិវឌ្ឍអរិយធម៌នៅបណ្តាប្រទេសនានាដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ និងមានអត្ថន័យជាយុគសម័យ។

អ្នកបកប្រែ:马小青
ប្លុកពិសេស