ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិនជួបពិភាក្សាការងារជាមួយលោក Vivian រដ្ឋមន្ត្រីការបរទេសសិង្ហបុរី
2023-02-21 14:35:18cri
Share with:

ថ្ងៃទី ២០ ខែកុម្ភៈ លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក Vivian រដ្ឋមន្ត្រីការបរទេសសិង្ហបុរីនៅទីក្រុងប៉េកាំង។

ថ្លែងក្នុងកិច្ចជំនួប លោក Qin Gang បានបញ្ជាក់ថា សិង្ហបុរីគឺជាដៃគូសហប្រតិបត្តិការដ៏សំខាន់របស់ប្រទេសចិន ដែលបានចូលរួមយ៉ាងស៊ីជម្រៅក្នុងដំណើរកំណែទម្រង់ បើកទូលាយ និងអភិវឌ្ឍន៍របស់ប្រទេសចិនក្នុងរយៈពេលជាយូរមកហើយ ។ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងចិន-សិង្ហបុរី និងតួនាទីពិសេសរបស់សិង្ហបុរីក្នុងកិច្ចការតំបន់ និងអន្តរជាតិ ព្រមនិងមានឆន្ទៈរួមសហការជាមួយសិង្ហបុរីក្នុងការអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់មេដឹកនាំនៃប្រទេសទាំងពីរ ក្នុងន័យជំរុញឱ្យទំនាក់ទំនងរវាងចិននិងសិង្ហបុរីទទួលបានការអភិវឌ្ឍថ្មីថែមទៀត ។

ភាគីទាំងពីរបានឯកភាពថា នឹងធ្វើការចាត់ចែងការងារឱ្យបានល្អនូវការប្រាស្រ័យទាក់ទងគ្នាជាន់ខ្ពស់ក្នុងដំណាក់កាលក្រោយ ធ្វើឱ្យយន្តការសហប្រតិបត្តិការទ្វេភាគីដើរតួនាទីយ៉ាងល្អពេញលេញ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកគម្រោងសំខាន់ៗថែមមួយកម្រិតទៀត ។

ភាគីទាំងពីរបានឯកភាពគ្នាក្នុងការពន្លឿនការស្តារឡើងវិញនូវជើងហោះហើរត្រង់ដោយគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់កិច្ចសម្រួលដល់ការទៅមកនៃពលរដ្ឋរវាងប្រទេសទាំងពីរ។

ដោយឡែក ភាគីទាំងពីរបានសង្កត់ធ្ងន់ថា នឹងប្រកាន់ខ្ជាប់នូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលមានអាស៊ានជាស្នូល ប្រកបដោយភាពបើកទូលាយនិងបរិយាប័ន្ន ៕

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស