ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មការកិច្ចការបរទេសនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានចេញសេចក្តីថ្លែងការណ៍ស្តីពីករណីដែលព្រឹទ្ធសភាសហរដ្ឋអាមេរិកអនុម័ត "សេចក្តីសម្រេចចិត្តពាក់ព័ន្ធនឹងករណីបាឡុងគ្មានមនុស្សបើក"
2023-02-21 15:27:08cri
Share with:


 

នៅថ្ងៃទី ២០ ខែកុម្ភៈ គណៈកម្មការកិច្ចការបរទេសនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានចេញសេចក្តីថ្លែងការណ៍មួយដើម្បីឆ្លើយតបទៅនឹងករណីដែលព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តនូវអ្វីដែលហៅថា "សេចក្តីសម្រេចចិត្តពាក់ព័ន្ធនឹងករណីបាឡុងគ្មានមនុស្សបើក" សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា នេះជាទង្វើខុសឆ្គងមួយទៀតរបស់ភាគីអាមេរិកបន្ទាប់ពីសភាតំណាងរាស្រ្តអាមេរិកបានអនុម័តសេចក្តីសម្រេចចិត្តដូចគ្នា ដែលបំភ្លៃការពិត និងបំភ័ន្តមតិសាធារណៈ ក្នុងគោលបំណងឆ្លៀតឱកាសដាក់សម្ពាធលើប្រទេសចិន ។

ក្នុងនាមជាប្រទេសធំមួយដែលមានទំនួលខុសត្រូវ ជានិច្ចកាល ប្រទេសចិនតែងតែគោរពយ៉ាងតឹងរ៉ឹងចំពោះច្បាប់អន្តរជាតិ និងគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសទាំងអស់។ បាឡុងស៊ីវិលគ្មានមនុស្សបើករបស់ចិនបានហោះចូលដែនអាកាសរបស់អាមេរិកគឺជាហេតុការណ៍ចៃដន្យដែលកើតឡើងដោយករណីប្រធានស័ក្តិ ។ ចិនបានជូនដំណឹងដល់ភាគីអាមេរិកជាច្រើនលើក និងបានធ្វើបទបង្ហាញជូនសហគមន៍អន្តរជាតិអំពីស្ថានភាពពាក់ព័ន្ធយ៉ាងទាន់ពេលវេលា។ ហើយទាមទារឱ្យភាគីអាមេរិក ដោះស្រាយបញ្ហានេះឱ្យបានត្រឹមត្រូវតាមវិធីរក្សាភាពស្ងៀមស្ងាត់ ឯកទេស និងអត់ធ្មត់។

អ្នកបកប្រែ:马小青
ប្លុកពិសេស