ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រូបភាពនៃការងាររៀបចំបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរFukushimaរបស់ជប៉ុនទៅក្នុងសមុទ្រត្រូវបានលាតត្រដាង
2023-02-21 15:29:00cri
Share with:


 

កាលពីពាក់កណ្តាលខែមករាឆ្នាំនេះ ប្រទេសជប៉ុនបានប្រកាសថា នឹងដំណើរការការបង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលទៅក្នុងសមុទ្រក្នុងអំឡុងពេល "និទាឃរដូវ និងរដូវក្តៅ" នៃឆ្នាំនេះ។ទង្វើនេះបាននាំឱ្យកើតមានការមន្ទិលសង្ស័យ និងការរិះគន់ពីប្រជាជនជាច្រើនទាំងជាតិនិងអន្តរជាតិពួកគេយល់ឃើញថា ការការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រដោយផ្ទាល់គឺភាពមិនទទួលខុសត្រូវយ៉ាងខ្លាំង បើធ្វើបែបនេះ នឹងបជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បរិស្ថានអេកូឡូស៊ីនៃសមុទ្រ។

 

ក្រុមហ៊ុនថាមពលអគ្គិសនីTokyo ដែលទទួលខុសត្រូវលើការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅសមុទ្របានថ្លែងថា រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរFukushimaមានទឹកសំណល់នុយក្លេអ៊ែរចំនួន ១សែនលីត្រក្នុងមួយថ្ងៃ ភាគច្រើនគឺទឹកក្រោមដី ទឹកភ្លៀងដែលជ្រាបចូលទៅក្នុងតំបន់ និងទឹកប្រើសម្រាប់ត្រជាក់។ គិតត្រឹមខែកុម្ភៈឆ្នាំនេះ មានទឹកសំណល់ចំនួន ១.៣២ លានតោនដែលធ្វើប្រព្រឹត្តកម្មរួចបានរក្សាទុកនៅទីនេះ ហើយបរិក្ខារពាក់ព័ន្ធកំពុងដំណើរការសាងសង់។

អ្នកបកប្រែ:马小青
ប្លុកពិសេស