ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2023-02-21 15:56:34cri
Share with:

លោក Xi Jinping ប្រធានរដ្ឋចិនឆ្លើយតបសំបុត្ររបស់បញ្ញវន្តក្រិកនិងសម្តែងការអបអរសាទរចំពោះការបង្កើត មជ្ឈមណ្ឌលរៀនសូត្រអរិយធម៌ទៅវិញទៅមករវាងចិននិងក្រិក។

គណៈកម្មការកិច្ចការបរទេសនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនចេញសេចក្តីថ្លែងការណ៍ស្តីពីករណីដែលព្រឹទ្ធសភាពសហរដ្ឋអាមេរិកអនុម័តលើ “សេចក្តីសម្រេចចិត្តពាក់ព័ន្ធករណីបាឡុងគ្មានមនុស្សបើក”។

លោក Qin Gangរដ្ឋមន្ត្រីការបរទេសចិនថ្លែងថា ៖ សន្តិសុខមិនត្រូវសន្មតដោយប្រទេសណាមួយនោះទេ

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជួបពិភាក្សាការងារជាមួយលោក  Szijjarto រដ្ឋមន្រ្តីការបរទេសហុងគ្រី។

លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោកCleverly រដ្ឋមន្ត្រីការបរទេសនិងអភិវឌ្ឍន៍អង់គ្លេស។

លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិនជួបពិភាក្សាការងារជាមួយលោក Vivian រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។

អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា៖ ប្រទេសដែលផ្គត់ផ្គង់អាវុធជាបន្តបន្ទាប់ដល់សមរភូមិគឺសហរដ្ឋអាមេរិក មិនមែនប្រទេសចិននោះទេ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ផ្តោតលើការរួមគ្នាបញ្ជាទិញសព្វាវុធ ប៉ុន្តែមិនបានឈានដល់គំនិតឯកភាពនោះឡើយ។

ពលរដ្ឋនៃរដ្ឋ Ohio សហរដ្ឋអាមេរិកព្រួយបារម្ភអំពីការបំពុលបរិស្ថាន ហើយបានចោទសួរពីការពិតម្តងហើយម្តងទៀតប៉ុន្តែមិនបានទទួលលទ្ធផលនោះទេ។

រូបភាពការងារត្រៀមបង្ហូរទឹកសំណល់នុយគ្លេអ៊ែរពីរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរ Fukushima របស់ប្រទេសជប៉ុនចូលក្នុងសមុទ្រត្រូវលាតត្រដាង។

អ្នកបកប្រែ:李展精
ប្លុកពិសេស