ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖អនុត្តរភាពបែបអាមេរិកបំផ្លាញផលប្រយោជន៍ទូទាំងពិភពលោក
2023-02-21 12:53:14cri
Share with:

កាលពីថ្ងៃទី១៩ខែកុម្ភៈតាមម៉ោងក្នុងតំបន់ ឥស្សរជនប្រឆាំងសង្គ្រាមមួយចំនួនរបស់សហរដ្ឋអាមេរិកបានជួបជុំដង្ហែក្បួននៅក្រុងវ៉ាស៊ីនតោន ដើម្បីទាមទារឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការផ្តល់ការគាំទ្រខាងយោធាដល់អ៊ុយក្រែន ព្រមទាំងអំពាវនាវឱ្យរំសាយអង្គការណាតូ ។ ប៉ុន្តែមួយថ្ងៃក្រោយ លោក Joe Biden ប្រធានាធិបតីអាមេរិកស្រាប់តែទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ដោយប្រកាសថា នឹងផ្តល់ជំនួយក្នុងតម្លៃ៥រយលានដុល្លារអាមេរិកដល់អ៊ុយក្រែនទៀត ក្នុងនោះ បូករួមទាំងសព្វាវុធ ។ ប្រការនេះបានបង្ហាញយ៉ាងច្បាស់លាស់ថា កម្លាំងញុះញង់នៅពីក្រោយការឡើងកម្ដៅឥតឈប់ឈរនៃការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ គឺសហរដ្ឋអាមេរិកដែលជាប្រទេសធ្វើអនុត្តរភាពដ៏ធំបំផុតនាពេលបច្ចុប្បន្ននេះ ។

កាលពីថ្ងៃទី២០ខែកុម្ភៈ ភាគីចិនបានប្រកាសរបាយការណ៍ស្តីពីអនុត្តរភាពនិងអំណាចជិះជាន់របស់សហរដ្ឋអាមេរិកនិងផលប៉ះពាល់របស់វា ដោយបង្ហាញពីមុខមាត់ចំនួន៥នៃអនុត្តរភាពបែបអាមេរិកក្នុងវិស័យនយោបាយ យោធា សេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងវប្បធម៌តាមរយៈការរៀបរាប់ពីការពិតជាក់ស្តែង ដើម្បីលាតត្រដាងពីទង្វើអាក្រក់របស់អាមេរិកដែលប្រើអំណាចអនុត្តរភាពលើទូទាំងពិភពលោក ។

សូមយកអនុត្តរភាពខាងនយោបាយជាឧទាហរណ៍ ។ ពីការបំផុស បដិវត្តន៍ពណ៌នៅអឺរ៉ុបនិងអាស៊ី ដល់ការគ្រោង រដូវផ្ការីកអារ៉ាប់នៅអាស៊ីខាងលិចនិងអាហ្វ្រិកខាងជើង សហរដ្ឋអាមេរិកយកអ្វីដែលហៅថា ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សធ្វើជាលេស ដើម្បីបង្កើតសណ្តាប់ធ្នាប់របស់ប្រទេសដទៃទៀតនិងពិភពលោក ប៉ុន្តែផ្ទុយទៅវិញបានបណ្តាលឱ្យមានភាពចលាចលនិងគ្រោះមហន្តរាយនៅទូទាំងពិភពលោក ក៏ដូចជា គំរូប្រជាធិបតេយ្យត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ។

ស្របនឹងការអនុវត្តអនុត្តរភាពខាងនយោបាយតែងតែជាមធ្យោបាយយោធា ។ របាយការណ៍សិក្សាស្រាវជ្រាវបានបង្ហាញថា ពីឆ្នាំ១៧៧៦ដល់ឆ្នាំ២០១៩ សហរដ្ឋអាមេរិកបានធ្វើការជ្រៀតជ្រែកផ្នែកយោធាចំនួនជិត៤០០លើកនៅទូទាំងពិភពលោក ។ ពីអាហ្វហ្កានីស្ថានដល់អ៊ីរ៉ាក់ អនុត្តរភាពយោធារបស់អាមេរិកបានបង្កជាសោកនាដកម្មមនុស្សធម៌ដ៏ច្រើនរាប់មិនអស់ ។

ប្រសិនបើនិយាយថា អនុត្តរភាពផ្នែកនយោបាយនិងយោធាជាឧបាយកលដាក់លើតុ នោះ អនុត្តរភាពខាងសេដ្ឋកិច្ចក៏ជាឧបាយកលលាក់មិនឱ្យឃើញដែរ ។ នៅឆ្នាំ២០២២ ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានបញ្ចប់ការអនុវត្តគោលនយោបាយរូបិយវត្ថុបែបធូររលុង បែរជាទៅអនុវត្តគោលនយោបាយដំឡើងអត្រាការប្រាក់យ៉ាងជ្រុលហួស បណ្តាលឱ្យទីផ្សារហិរញ្ញវត្ថុអន្តរជាតិមានភាពច្របូកច្របល់ និងរូបិយវត្ថុនៃប្រទេសជាច្រើនដូចជាប្រាក់អឺរ៉ូជាដើមធ្លាក់ថ្លៃយ៉ាងខ្លាំង ដែលបានបំបែកកំណត់ត្រាទាបបំផុតក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ។

ក្នុងវិស័យបច្ចេកវិទ្យានិងវប្បធម៌ សហរដ្ឋអាមេរិកក៏បានប្រើអំណាចជិះជាន់ផងដែរ ។ ពេលថ្មីៗកន្លងទៅនេះ មន្ត្រីភាគីចិនបានលើកឡើងយ៉ាងច្បាស់លាស់នៅពេលចូលរួមកិច្ចប្រជុំសន្តិសុខក្រុង Munich ថា សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្ររបស់សហរដ្ឋអាមេរិកបានរំខានយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ ។ នៅចុងឆ្នាំ២០២២ លោក Elon Reeve Musk CEO នៃក្រុមហ៊ុន Twitter បានថ្លែងថា ប្រព័ន្ធទំនាក់ទំនងសង្គមទាំងអស់សុទ្ធតែធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីត្រួតពិនិត្យចំពោះខ្លឹមសារ ។ ដូច្នេះ អ្វីដែលហៅថា សេរីភាពសារព័ត៌មានដែលសហរដ្ឋអាមេរិកបានផ្សព្វផ្សាយនោះ គ្រាន់តែជាលេសមួយប៉ុណ្ណោះ ។

ដើម្បីអនុត្តរភាព មិនអើពើនឹងសន្តិសុខរបស់ប្រទេសដទៃទៀត រារាំងការអភិវឌ្ឍរបស់ប្រទេសផ្សេងទៀត បំផ្លាញសុខសុភមង្គលនិងផលប្រយោជន៍របស់ប្រទេសដទៃទៀត ។ល។ ទង្វើដែលបំផ្លាញផលប្រយោជន៍របស់ប្រទេសដទៃ ដើម្បីឆក់យកផលប្រយោជន៍ឱ្យប្រទេសខ្លួនបែបនេះ បានញ៉ាំងឱ្យសហគមន៍អន្តរជាតិរិះគន់និងប្រឆាំងកាន់តែខ្លាំងឡើងៗ ទីចុងបំផុត មុខជានឹងបញ្ចប់អនុត្តរភាពនិយមរបស់អាមេរិកជាក់ជាមិនខាន ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស