ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពលរដ្ឋនៃរដ្ឋ Ohio សហរដ្ឋអាមេរិកព្រួយបារម្ភអំពីការបំពុលបរិស្ថាន ហើយបានចោទសួរពីការពិតម្តងហើយម្តងទៀតប៉ុន្តែមិនបានទទួលលទ្ធផលនោះទេ
2023-02-21 14:40:10cri
Share with:

កាលពីដើមខែកុម្ភៈនេះ ទីក្រុង East Palestine រដ្ឋ Ohio សហរដ្ឋអាមេរិកបានកើតហេតុការណ៍រថភ្លើងរអិលធ្លាក់ពីផ្លូវ ដែលបណ្តាលឱ្យមានការធ្លាយសារធាតុពុលជាច្រើនប្រភេទ។ កាលពីសប្តាហ៍មុន ពលរដ្ឋរាប់រយនាក់នៃទីក្រុង East Palestine បានទៅជួបជុំនៅមុខសាលាក្រុងដើម្បីទាមទារឱ្យរដ្ឋាភិបាលបញ្ជាក់ពីសុវត្ថិភាពនៃគុណភាពទឹកក្នុងតំបន់។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋជាច្រើនបាននិយាយថា រហូតមកដល់បច្ចុប្បន្ននេះ អាជ្ញាធរមូលដ្ឋានមិនទាន់បានបកស្រាយចម្ងល់របស់ពួកគេនោះទេ ហើយក៏គ្មាននរណាម្នាក់ប្រាប់ពួកគេពីស្ថានភាពពិតនៃការបំពុលនោះដែរ។

បន្ទាប់ពីកើតមានហេតុការណ៍លើកនេះ អ្នកក្រុង East Palestine ជាច្រើនបានលេចចេញរោគសញ្ញាមិនស្រួលខ្លួនផ្សេងៗប៉ុន្មានថ្ងៃជាប់ៗគ្នា ដូចជាមានកន្ទួល ក្អួតចង្អោរ និងថប់ដង្ហើមជាដើម។រដ្ឋបាល Ohio បានថ្លែងថា នឹងបើកគ្លីនិកពិសេសមួយនៅថ្ងៃទី ២១ខែកុម្ភៈតាមម៉ោងក្នុងតំបន់ ដើម្បីព្យាបាលអ្នកក្រុង៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស