ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិន៖ ប្រទេសដែលផ្គត់ផ្គង់អាវុធជាបន្តបន្ទាប់ដល់សមរភូមិគឺសហរដ្ឋអាមេរិក មិនមែនប្រទេសចិននោះទេ
2023-02-21 14:20:07cri
Share with:

ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកស្តីពីទំនាក់ទំនងចិន-រុស្ស៊ីនិងវិបត្តិអ៊ុយក្រែន លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានសង្កត់ធ្ងន់នៅថ្ងៃទី ២០ ខែកុម្ភៈថា ប្រទេសដែលបានផ្គត់ផ្គង់អាវុធជាបន្តបន្ទាប់ដល់សមរភូមិ គឺសហរដ្ឋអាមេរិក មិនមែនប្រទេសចិននោះទេ ។ ប្រទេសចិននឹងបន្តគាំទ្រយ៉ាងមុតមាំចំពោះកិច្ចសន្ទនានិងសន្តិភាព ហើយដើរតួនាទីដែលមានលក្ខណៈស្ថាបនាក្នុងការជំរុញការបន្ធូរបន្ថយភាពតានតឹង។

លោក Wang Wenbin បានគូសបញ្ជាក់ថា គោលការណ៍របស់ចិនលើបញ្ហាអ៊ុយក្រែនអាចនិយាយដោយសង្ខេបខ្លីថា ជួយសម្រុះសម្រួលឱ្យមានសន្តិភាព និងជំរុញការចរចា។ ប៉ុន្មានថ្ងៃទៀត នឹងមកដល់ខួបមួយឆ្នាំនៃវិបត្តិអ៊ុយក្រែន ប្រទេសចិននឹងចេញឯកសារស្តីពីគោលជំហររបស់ចិនស្តីពីការដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយ។ ឯកសារនេះនឹងរំលឹកឡើងវិញនូវគំនិតផ្តួចផ្តើមសំខាន់ៗរបស់លោក Xi Jinping ប្រធានរដ្ឋចិនដូចជាអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសទាំងអស់ត្រូវតែទទួលបានការគោរព ហើយរាល់កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិដោយសន្តិវិធីគួរតែទទួលបានការគាំទ្រ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស