ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជួបពិភាក្សាការងារជាមួយលោក Schallenberg រដ្ឋមន្ត្រីការបរទេសអូទ្រីស
2023-02-20 11:52:45cri
Share with:

នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៣  តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃមជ្ឈិមចិន បានជួបពិភាក្សាការងារជាមួយលោក Schallenberg រដ្ឋមន្ត្រីការបរទេសអូទ្រីស ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំសន្តិសុខទីក្រុង Munich

ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានបញ្ជាក់ថា ទំនាក់ទំនងចិន-អូទ្រីសបានអភិវឌ្ឍយ៉ាងល្អប្រសើរ ហើយកិច្ចសហប្រតិបត្តិការក្នុងវិស័យនានាមានការវិវឌ្ឍរីកចម្រើនថ្មី។ ប្រទេសចិនបានពុះពារផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ  ១៩ ហើយមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរគ្រប់ស្រទាប់ជាន់ថ្នាក់ជាមួយប្រទេសអូទ្រីស ដើម្បីបង្កើនទំនុកចិត្តចំពោះគ្នានិងចំណងមិត្តភាព ។ ភាគីចិនរំពឹងទុកថា អូទ្រីសនឹងប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ នឹងគាំទ្រដល់ការបើកចំហប្រកបដោយបរិយាប័ន្ន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងចិននិងអូទ្រីស។

ជាការឆ្លើយតប លោក Schallenberg បានថ្លែងថា ប្រទេសអូទ្រីសប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ នេះជាក្រមការទូតមួយរបស់ប្រទេសអូទ្រីស  ។ អូទ្រីសមានឆន្ទៈសហការជាមួយចិនដោយប្រកាន់អាកប្បកិរិយាបើកចំហ ប្រឆាំងនឹងការផ្តាច់ទំនាក់ទំនងជាមួយចិន និងគាំទ្រយ៉ាងមុតមាំចំពោះការធ្វើសកលភាវូបនីយកម្ម ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស