ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំកំពូលនៃសហភាពអាហ្វ្រិកលើកទី៣៦ បានបិទបញ្ចប់
2023-02-20 14:28:38cri
Share with:


 

នៅយប់ថ្ងៃទី ១៩ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលនៃសហភាពអាហ្វ្រិកលើកទី៣៦ បានបិទបញ្ចប់នៅទីចាត់ការទូទៅនៃសហភាពអាហ្វ្រិកប្រចាំទីក្រុង Addis Ababa រដ្ឋធានីនៃប្រទេសអេត្យូពី។ កិច្ចប្រជុំលើកនេះបានផ្តោតលើបញ្ហាដូចជាការអនុវត្តតំបន់ពាណិជ្ជកម្មសេរីអាហ្រ្វិក សន្តិភាពនិងសន្តិសុខ និងសិទ្ធិជាតំណាងរបស់ទ្វីបអាហ្រ្វិកនៅក្នុងអង្គការពហុភាគីអន្តរជាតិជាដើម ហើយបានបញ្ជាក់ឡើងវិញនូវការសន្យាស្តីពីការដោះស្រាយបញ្ហាអាហ្វ្រិកដោយអាហ្វ្រិក។

 

នៅក្នុងពិធីបិទបញ្ចប់ លោក Azali ប្រធានប្តូរវេនថ្មីនៃសហភាពអាហ្រ្វិក និងជាប្រធានាធិបតីកូម័រ បានលើកឡើងថា ការអនុវត្តតំបន់ពាណិជ្ជកម្មសេរីទ្វីបអាហ្រ្វិក គឺជាភារកិច្ចដែលត្រូវសម្រេចឱ្យបាន ព្រោះវាមានសារៈសំខាន់ចំពោះការអភិវឌ្ឍនៃទ្វីបអាហ្រ្វិក។ លោក Azali ក៏បានថ្លែងផងដែរថា មេដឹកនាំអាហ្រ្វិកកំពុងធ្វើការខិតខំប្រឹងប្រែងដើម្បីបង្កើតនិងរៀបចំចាត់ចែងសន្តិសុខដែនសមុទ្រ ដើម្បីធានាឱ្យកប៉ាល់ឆ្លងកាត់ដោយរលូនក្នុងដំណើរអនុវត្តតំបន់ពាណិជ្ជកម្មសេរីអាហ្វ្រិក។

អ្នកបកប្រែ:马小青
ប្លុកពិសេស