ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនធ្វើបទបង្ហាញអំពីសភាពការណ៍ទាក់ទងគ្នារវាងចិននិងអាមេរិក
2023-02-20 12:04:57cri
Share with:


 

កាលពីថ្ងៃទី១៩ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើបទបង្ហាញអំពីសភាពការណ៍ទាក់ទងគ្នារវាងប្រទេសចិននិងសហរដ្ឋអាមេរិកដែលមានខ្លឹមសារដូចតទៅ៖

តបតាមសំណើរបស់ភាគីអាមេរិក លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យនៃគណៈកម្មការកិច្ចការបរទេសនៃមជ្ឈិមចិន បានទាក់ទងក្រៅផ្លូវការជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោកBlinken អំឡុងពេលចូលរួមសន្និសីទសន្តិសុខទីក្រុង Munich

 

លោក Wang Yi បានបញ្ជាក់យ៉ាងច្បាស់ពីគោលជំហរដ៏ម៉ឺងម៉ាត់របស់ចិនចំពោះអ្វីដែលគេហៅថាករណីបាឡុង ដោយបានលើកឡើងថា អ្វីដែលសហរដ្ឋអាមេរិកបានធ្វើគឺជាការប្រើកម្លាំងអាវុធខុសទំនង និងរំលោភទម្លាប់អន្តរជាតិ និងអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិល ដែលប្រទេសចិនមិនពេញចិត្តយ៉ាងខ្លាំង និងលើកការតវ៉ាយ៉ាងម៉ឺងម៉ាត់ដោយឡែក សហរដ្ឋអាមេរិកវិញទេ ទើបជាប្រទេសតាមដាន និងលបយកការណ៍ធំជាងគេលើពិភពលោក ។ បាឡុងអាមេរិកបានហោះ ចូលលំហអាកាសចិនជាច្រើនលើកដោយខុសច្បាប់ ដូច្នេះហើយគ្មានសិទ្ធិមកនិយាយមួលបង្កាច់ និងលាបពណ៌ចិននោះទេ។ អ្វីដែលសហរដ្ឋអាមេរិកត្រូវធ្វើគឺបង្ហាញពីភាពស្មោះត្រង់ ព្រមទាំងយល់ដឹងយ៉ាងត្រឹមត្រូវនិងដោះស្រាយការបំផ្លាញទំនាក់ទំនងចិន-អាមេរិកដែលបង្កឡើងដោយការប្រើកម្លាំងអវុធដោយខុសទំនងរបស់ខ្លួន

អ្នកបកប្រែ:马小青
ប្លុកពិសេស