ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទសន្តិសុខទីក្រុង Munich លើកទី ៥៩ បានបិទបញ្ចប់ដោយមិនបានឈានដល់គំនិតឯកភាពរួមយ៉ាងទូលំទូលាយលើបញ្ហាដូចជាវិបត្តិរវាងរុស្ស៊ី និង អ៊ុយក្រែនជាដើម
2023-02-20 14:13:32cri
Share with:


 

កាលពីថ្ងៃទី ១៩ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ សន្និសីទសន្តិសុខទីក្រុង Munich លើកទី ៥៩បានបិទបញ្ចប់នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់មន្ត្រីជាន់ខ្ពស់ផ្នែកការពារជាតិ និងអ្នកជំនាញមកពីប្រទេសនិងតំបន់ជិត ១រយ បានចូលរួមសន្និសីទនេះ។

សន្និសីទនេះបានផ្តោតលើវិបត្តិរុស្ស៊ី-អ៊ុយក្រែន ហើយបានព្យាយាមក្នុងការសម្របសម្រួលគោលជំហរលើការផ្តល់ជំនួយផ្នែកយោធាដល់អ៊ុយក្រែននៅផ្ទៃក្នុងអង្គការណាតូ និងក្នុងចំណោមបណ្តាប្រទេសលោកខាងលិច ប៉ុន្តែមិនបានឈានដល់គំនិតឯកភាពរួមយ៉ាងទូលំទូលាយទេ។

 

ដោយឡែក នៅខាងក្រៅទីតាំងរៀបចំសន្និសីទ បានផ្ទុះសកម្មភាពប្រឆាំងតវ៉ានឹងសង្គ្រាមជាច្រើនលើក ។ ប្រជាជនអាល្លឺម៉ង់បានគិតពិចារណាថាតើការផ្តល់អាវុធដោយងងឹតងងុលដល់អ៊ុយក្រែនគឺស្របតាមផលប្រយោជន៍ផ្ទាល់របស់អាល្លឺម៉ង់ឬអត់ និងថាតើវាអាចទប់ស្កាត់សង្គ្រាមប្រកបដោយប្រសិទ្ធភាពដែរឬទេ។ អ្នកតវ៉ាខ្លះក៏បាននិយាយផងដែរថា សន្និសីទសន្តិសុខទីក្រុង Munich បានក្លាយជា "សន្និសីទញុះញង់សង្គ្រាម"។

អ្នកបកប្រែ:马小青
ប្លុកពិសេស