ពេលឈានចូលនិទាឃរដូវ តំបន់ទេសភាពបឹង Xuanwu ទីក្រុង Nanjing ខេត្ត Jiangsu ប្រទេសចិនក៏ឈានចូលដល់រដូវទស្សនាផ្កាអង្គាសីលផងដែរ។ ដើមផ្កាអង្គាសីលជាង ២៣០០ដើមក្នុងតំបន់ទេសចរណ៍នេះបានរីកស្គុសស្គាយយ៉ាងស្រស់បំព្រង ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនទៅទស្សនា ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ដើមផ្កាអង្គាសីលពណ៌ក្រហមដែលត្រូវបានដាំដុះតាំងពីរជ្ជកាលម៉េងដែលមានអាយុកាលជាង ៦០០ ឆ្នាំ ហើយត្រូវគេដាក់ងារថាជា “ស្តេចផ្កាអង្គាសីល”ក៏បានរីកស្គុសស្គាយដែរ៕