នៅខែមិថុនា ឆ្នាំ ២០២២ កំពង់ផែ Xiamen បានបើកច្រកចេញចូលរហ័សសម្រាប់ធុរកិច្ចអេឡិចត្រូនិចនៃ"ការដឹកជញ្ជូនតាមផ្លូវសូត្រសមុទ្រ"ដំបូងបង្អស់នៅក្នុងប្រទេសចិន ដើម្បីបង្កើតជាច្រករហ័សថ្មីមួយសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់អតិថិជនធុរកិច្ចអេឡិចត្រូនិចឆ្លងដែន។ គិតរហូតមកដល់បច្ចុប្បន្ននេះ ចំនួនលើកដាក់កុងតឺន័រនៃច្រកចេញចូលរហ័សនេះមានលើសពី ២ម៉ឺន TEUs ដែលមានតម្លៃទំនិញសរុបលើសពី ៨ ពាន់លានយាន់ប្រាក់ចិន។
គួរបញ្ជាក់ថា ការបើកច្រកចេញចូលរហ័សសម្រាប់ធុរកិច្ចអេឡិចត្រូនិចនៃ"ការដឹកជញ្ជូនតាមផ្លូវសូត្រសមុទ្រ"សម្រេចបាននូវការចេញចូលច្រក ជម្រះគយ ផ្ទេរទំនិញ និងដឹកជញ្ជូនដោយងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាពក្នុងតំបន់រួចពន្ធសម្រាប់ទំនិញធុរកិច្ចអេឡិចត្រូនិច។
នាពេលបច្ចុប្បន្ននេះ ចំនួនជើងនាវាចរណ៍នៃ"ការដឹកជញ្ជូនតាមផ្លូវសូត្រសមុទ្រ"សរុប ៩៤ ដែលតភ្ជាប់កំពង់ផែចំនួន ១០៨ នៃប្រទេសនិងតំបន់ចំនួន ៣១ ដូចជាប្រទេសចិន អាស៊ីឦសាន អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង មជ្ឈិមបូព៌ា អាហ្រ្វិក និងអឺរ៉ុប ហើយសមាជិកនៃសហព័ន្ធមានចំនួនលើសពី ៣០០៕