ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping៖ កប៉ាល់សេដ្ឋកិច្ចរបស់ប្រទេសចិនជម្នះព្យុះរលកដើម្បីឆ្ពោះទៅមុខ
2023-02-20 11:08:50cri
Share with:

នៅពេលដែលលោកXi Jinping ប្រធានរដ្ឋចិននិយាយអំពីសេដ្ឋកិច្ចចិន លោកបាននិយាយថា សេដ្ឋកិច្ចចិនទាំងមូលត្រូវបានគេរំពឹងថានឹងងើបឡើងវិញនៅឆ្នាំ ២០២៣សេដ្ឋកិច្ចចិនផ្តោតលើឧត្តមភាពនៃប្រព័ន្ធ តម្រូវការ ការផ្គត់ផ្គង់ និងកម្លាំងពលកម្មរបសអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសចិន ហើយបូកនឹងប្រសិទ្ធភាពខាងគោលនយោបាយនៅតែបន្តរក្សាភាពល្អហេតុដូច្នេះយើងត្រូវតែមានទំនុកចិត្តយ៉ាងមុតមាំក្នុងការធ្វើការងារសេដ្ឋកិច្ចឱ្យបានល្អ។

 

លោកXi Jinpingប្រធានរដ្ឋចិនបានផ្តោតលើបញ្ហាសំខាន់ៗមួយចំនួននៅក្នុងការងារសេដ្ឋកិច្ចក្នុងឆ្នាំនេះ ដែលជាទិសដៅគោលនយោបាយផងដែរ ដែលបានទាក់ទាញការចាប់អារម្មណ៍ទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយផ្តោតលើការពង្រីកតម្រូវការក្នុងស្រុក ពន្លឿនការកសាងទំនើបកម្មខាងប្រព័ន្ធឧស្សាហកម្ម ខិតខំប្រឹងប្រែងកាន់តែខ្លាំងដើម្បីទាក់ទាញនិងប្រើប្រាស់ការវិនិយោគបរទេស និងការការពារប្រកបដោយប្រសិទ្ធភាព និងការដោះស្រាយហានិភ័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុសំខាន់ៗ។

 

ក្រឡេកទៅមើលផ្លូវនៃការតស៊ូពីអតីតកាល យើងឆ្ពោះទៅមុខដោយមិន្លាចព្យុះ

ភ្លៀងមករារាំង សង្លឹមមើលផ្លូវខាងមុខ ពេលវេលាដ៏ល្អនិងនិន្នាការជាច្រើនគឺស្ថិតនៅជាមួយយើង។ លោកXi Jinpingប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតចំពោះ "ទំនុកចិត្តលើខ្លួនឯងជាយុទ្ធសាស្ត្រ"៖ "អត់ទ្រាំនឹងសម្ពាធ ពង្រឹងសមត្ថភាពខាងក្នុង និងឈរឲ្យនឹងនរ នោះក៏គ្មានឧបសគ្គណាដែលឆ្លងមិនផុតឡើយ"។

 

យកឧបសគ្គនៃការរីករាលដាលជំងឺកូវីដ១៩ជាឧទាហរណ៍។  ក្នុងរយៈពេល ឆ្នាំកន្លងមកនេះ ប្រទេសចិនបានឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះផលប៉ះពាល់នៃរលកចំនួន នៃជំងឺឆ្លងសកល។ នៅពេលបង្ការនិងគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ១៩ឈានចូលដំណាក់កាលថ្មីមួយ តើគួរសម្របសម្រួលការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដោយរបៀបណានេះគឺជារឿងសំខាន់បំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកXiJinpingបានថ្លែងថា៖ «ចាំបាច់ត្រូវបង្រួបបង្រួមគំនិត ទប់ស្កាត់ និងគ្រប់គ្រងតាមបែបវិទ្យាសាស្ត្រ បង្កើនទំនុកចិត្ត ស្វែងរកចំណុចតុល្យភាពនៃអានុភាព និងបង្កើនប្រសិទ្ធភាពវិធានការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩តាមពេលវេលា និងស្ថានភាព។ ជឿជាក់ថាពន្លឺដ៏ភ្លឺស្វាងគឺនៅខាងមុខ

អ្នកបកប្រែ:张艳萍
ប្លុកពិសេស