ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2023-02-20 15:56:01cri
Share with:

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជួបពិភាក្សាការងារជាមួយលោក Schallenberg រដ្ឋមន្ត្រីការបរទេសអូទ្រីស។

អ្នកនាំពាក្យក្រសួងការបរទេសចិនធ្វើបទបង្ហាញអំពីសភាពការណ៍ទាក់ទងគ្នារវាងចិននិងអាមេរិក។

វិធានការជាក់ស្តែងជំរុញការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនចិនដោយគ្រប់ជ្រុងជ្រោយ។

ទំហំដឹកជញ្ជូនកុងតឺន័រតាមច្រកចេញចូលរហ័សនៃពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនចិននៃ “ការដឹកជញ្ជូនតាមផ្លូវសូត្រសមុទ្រ” បានលើសពីចំនួន២ម៉ឺនTEUs។

ការធ្វើទេសចរណ៍នៅក្រៅប្រទេសរបស់ពលរដ្ឋចិនកំពុងកើនឡើងយ៉ាងលឿន ដែលបានបំពេញបន្ថែមជំនឿចិត្តចំពោះការស្តារឡើងវិញនៃមុខរបរទេសចរណ៍ពិភពលោក។

មហោស្រពភាពយន្តចិន "ខ្សែក្រវាត់ និងផ្លូវ" បានចាប់ដំណើរការជាផ្លូវការ។

សន្និសីទសន្តិសុខទីក្រុង Munich លើកទី ៥៩ បានបិទបញ្ចប់ដោយមិនបានឈានដល់គំនិតឯកភាពរួមយ៉ាងទូលំទូលាយលើបញ្ហាដូចជាវិបត្តិរវាងរុស្ស៊ី និង អ៊ុយក្រែនជាដើម។
កិច្ចប្រជុំកំពូលនៃសហភាពអាហ្វ្រិកលើកទី៣៦ បានបិទបញ្ចប់។
យានអវកាសដឹកទំនិញរុស្ស៊ីដែលរងការខូចខាតបានធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

អ្នកបកប្រែ:李展精
ប្លុកពិសេស