ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការធ្វើទេសចរណ៍នៅក្រៅប្រទេសរបស់ពលរដ្ឋចិនកំពុងកើនឡើងយ៉ាងលឿន ដែលបានបំពេញបន្ថែមជំនឿចិត្តចំពោះការស្តារឡើងវិញនៃមុខរបរទេសចរណ៍ពិភពលោក
2023-02-20 11:50:55cri
Share with:

ចាប់តាំងពីប្រទេសចិនបើកឱ្យដំណើរការសាកល្បងនៃអាជីវកម្មធ្វើទេសចរណ៍នៅក្រៅប្រទេសជាក្រុមឡើងវិញនៅថ្ងៃទី ៦ ខែកុម្ភៈមក ក្នុងរយៈពេលត្រឹមតែកន្លះខែប៉ុណ្ណោះ ការធ្វើទេសចរណ៍នៅក្រៅប្រទេសរបស់ពលរដ្ឋចិនកំពុងកើនឡើងយ៉ាងលឿន ។

រដ្ឋាភិបាល និងមជ្ឈដ្ឋានវិស័យទេសចរណ៍នៃប្រទេសជាច្រើនបានសម្តែងការស្វាគមន៍ចំពោះការត្រឡប់មកវិញនៃភ្ញៀវទេសចរចិន ។ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកព្យាករណ៍ថា ប្រទេសថៃនឹងទទួលបានភ្ញៀវទេសចរចិនចំនួន ៥ សែននាក់ក្នុងរយៈពេលពីរខែខាងមុខនេះ។ "ដោយសារមានការត្រឡប់មកវិញនៃភ្ញៀវទេសចរចិន បានជាមុខរបរទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកនឹងងើបឡើងវិញយ៉ាងខ្លាំងនៅឆ្នាំនេះ។" តាមរយៈភ្ញៀវទេសចរមកពីប្រទេសចិន  ពិភពលោកក៏បានមើលឃើញពីភាពរស់រវើកនៃសេដ្ឋកិច្ច និងសក្ដានុពលរបស់ចិន ព្រមនិងមានជំនឿចិត្តចំពោះការងើបឡើងវិញនៃទីផ្សារទេសចរណ៍ពិភពលោក។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៦ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ ប្រទេសស៊ុយអែត ដែលជាប្រធានផ្លាស់វេនរបស់សហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍ថា រដ្ឋសមាជិកនៃតំបន់ Schengen បានឯកភាពថា នឹងលុបចោលជាបណ្តើរៗនូវលក្ខខណ្ឌតម្រូវការធ្វើតេស្តកូវីដ១៩សម្រាប់អ្នកដំណើរមកពីប្រទេសចិនចាប់ពីថ្ងៃដដែលនោះតទៅ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស