ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍ស្តីពី«អនុត្តរភាព និងអំណាចជិះជាន់របស់សហរដ្ឋអាមេរិកនិងផលប៉ះពាល់របស់វា»លើកឡើងថា សហរដ្ឋអាមេរិកប្រើប្រាស់អំណាចអនុត្តរភាពតាមទំនើងចិត្ត បង្កគ្រោះដល់សហគមន៍អន្តរជាតិ
2023-02-20 17:40:53cri
Share with:

របាយការណ៍ស្តីពី«អនុត្តរភាព និងអំណាចជិះជាន់របស់សហរដ្ឋអាមេរិកនិងផលប៉ះពាល់របស់វា»បានប្រកាសនៅថ្ងៃទី២០ខែកុម្ភៈ ដោយលាតត្រដាងពីទង្វើអាក្រក់គ្រប់ប្រភេទរបស់អាមេរិកដែលប្រើអំណាចអនុត្តរភាពលើរឿងនយោបាយនិងកិច្ចការយោធា សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បច្ចេកវិទ្យានិងវប្បធម៌  ធ្វើឱ្យសហគមន៍អន្តរជាតិមើលឃើញកាន់តែច្បាស់ថែមទៀតនូវគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៃទង្វើរបស់សហរដ្ឋអាមេរិកចំពោះសន្តិភាពនិងស្ថិរភាពពិភពលោកនិងសុខុមាលភាពរបស់ប្រជាជននៃប្រទេសនានា។

របាយការណ៍បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកបានយកប្រជាធិបតេយ្យនិងសិទ្ធិមនុស្សធ្វើជាលេសអស់ពេលជាយូរមកហើយ ប៉ុនប៉ងកែប្រែគុណតម្លៃប្រទេសផ្សេងនិងសណ្តាប់ធ្នាប់ពិភពលោកទៅតាមគុណតម្លៃនិងប្រព័ន្ធនយោបាយរបស់ខ្លួន ។ សហរដ្ឋអាមេរិកមិនត្រឹមតែអនុវត្តកម្មសិទ្ធិបញ្ញាផ្តាច់មុខក្រោមលេសកម្មសិទ្ធិបញ្ញាប៉ុណ្ណោះទេ  ថែមទាំងធ្វើឱ្យបញ្ហាបច្ចេកវិទ្យាក្លាយជាំបញ្ហានយោបាយ បញ្ហាអាវុធនិងបញ្ហាមនោគមវិជ្ជា ព្រមទាំងគាំពារអនុត្តរភាពខាងបច្ចេកវិទ្យាក្រោមលេសប្រជាធិបតេយ្យ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស