ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំកំពូលសហភាពអាហ្វ្រិកលើកទី៣៦ បានសម្ពោធបើក
2023-02-19 11:44:12cri
Share with:

     ថ្ងៃទី ១៨ខែកុម្ភៈ កិច្ចប្រជុំកំពូលសហភាពអាហ្វ្រិកលើកទី៣៦ បានសម្ពោធបើកនៅទីចាត់ការទូទៅសហភាពអាហ្វ្រិកដែលស្ថិតនៅរដ្ឋធានីប្រទេសអេធ្យូពីដែលមានបញ្ហាពិភាក្សាសំខាន់ៗដូចជាពន្លឿនការកសាងតំបន់ពាណិជ្ជកម្មសេរីមហាដីគោកអាហ្វ្រិក ជំរុញការអភិវឌ្ឍក្នុងបរិបទជំងឺឆ្លងនិងវិបត្តិសេដ្ឋកិច្ចសង្គម ធានាសុខសន្តិភាពអាហ្វ្រិកក៏ដូចជាបង្កើនភាពតំណាងរបស់អាហ្វ្រិកក្នុងចំណោមអង្គការពហុភាគីរអន្តរជាតិ។ល។

     លោក Moussa Faki Mahamat ប្រធានគណៈកម្មាធិការសហភាពអាហ្វ្រិកបានថ្លែងក្នុងពិធីសម្ពោធបើកថា កិច្ចប្រជុំលើកនេះគឺប្រារព្ធឡើងក្នុងបរិបទដែលពោរពេញទៅដោយភាពមិនប្រាកដប្រជាដែលការប៉ះទង្គិចខាងភូមិសាស្រ្តនយោបាយសកលរឹតតែឡើងកម្តៅ និម្មាបនកម្មអភិបាលកិច្ចសេដ្ឋកិច្ចមានភាពបែកបាក់ជាដើម ប៉ុន្តែ បណ្តាប្រទេសអាហ្វ្រិកនានាបានបង្ហាញពីសេចក្តីប្តាជ្ញាចិត្តដែលសាមគ្គីគ្នាដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម។ លោកបានអំពាវនាវឱ្យមេដឹកនាំអាហ្វ្រិកផ្តោតទៅលើគោលដៅចម្បងដែលអាហ្វ្រិកចង់សម្រេចទាំងនោះ បូករួមទាំងការលុបចំបាត់ចោលកាំភ្លើង ពន្លឿនការកសាងតំបន់ពាណិជ្ជកម្មសេរីមហាដីគោកអាហ្វ្រិក ជំរុញសមាហរណកម្មអាហ្វ្រិកនិង«របៀបវារៈឆ្នាំ ២០៦៣»របស់សហភាពអាហ្វ្រិក។

      កិច្ចប្រជុំកំពូលលើកនេះមានរយៈពេល ២ ថ្ងៃ ក្រោមប្រធានបទ"ឆ្នាំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមហាដីគោកអាហ្វ្រិក៖ ពន្លឿនការអនុវត្តតំបន់ពាណិជ្ជកម្មសេរីមហាដីគោកអាហ្វ្រិក"៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស