ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWang Yiបានអញ្ជើញចូលរួមកិច្ចប្រជុំសន្តិសុខមុយនិចលើកទី៥៩ព្រមទាំងថ្លែង សុន្ទរកថាគន្លឹះ
2023-02-19 11:55:27cri
Share with:

ថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៣តាមម៉ោងក្នុងតំបន់លោកWang Yiសមាជិកការិយាល័យ

នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យគណៈ

កម្មការកិច្ចការទូតមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចូលរួមកិច្ចប្រជុំសន្តិសុខមុយនិចលើកទី៥៩ហើយបានថ្លែងសន្ទរកថាគន្លឹះក្រោមចំណងជើងថា«កសាងពិភពលោកកាន់តែមានសន្តិសុខ»។

 

លោកបានថ្លែងថាដើម្បីធ្វើឲ្យពិភលោកកាន់តែមានសន្តិសុខយើងត្រូវប្រកានន់ខ្ជាប់នូវការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់គ្រប់ប្រទេសនានាត្រូវតែប្រកាន់ខ្ជាប់នូវការដែលឆ្លងតាមការសន្ទនានិងការចរចារពិភាក្សាមកដោះស្រាយការវិវាទត្រូវយោងតាមគោលការណ៍និងកម្មវត្ថុនៃធម្មនុញ្ញអង្គការសហប្រជាជាតិត្រូវយកចិត្តទុកដាក់ដល់តួនាទីដ៏គន្លឹះរបស់អភិវឌ្ឍន៍។លោកបានគូសបញ្ជាក់ថាប្រទេសចិននឹងបន្តសាមគ្គីប្រទេសកាន់តែច្រើនយ៉ាងមុតមាំ់ដើម្បីរួមជាមួយគ្នាដើរលើមាគ៌ាអភិវឌ្ឍន៍ដោយសន្តវិធី។

 

លោកWang Yiបានប្រកាសថាភាគីចិននឹងប្រកាសសេចក្តីប្រកាសស្តីពីគោលជំហររបស់ប្រទេសចិនក្នុងការដោះស្រាយវិវាទអ៊ុយក្រែនដោយមធ្យោបាយនយោបាយ។ប្រទេសចិននឹងបន្តឈរនៅម្ខាងនៃសន្តិភាពនិងការសន្ទនា។លោកបានថ្លែងថាភាគីចិននៅនឹងដាក់ចេញនូវ«កសារគំនិតផ្តួចផ្តើមសន្តិសុខសកល»ដើម្បីលើកឡើងនូវវិធានការដែលកាន់តែមានភាពអាចអនុវត្តបានក្នុងការដោះស្រាយបញ្ហាខាងសន្តិសុខនាពេលបច្ចុប្បន្ន៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស