ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីតួកគី៖ ការរញ្ជួយដីបានបណ្តាលឱ្យមនុស្សលើសពី៤ម៉ឺននាក់នៅតួកគីស្លាប់បាត់បង់ជីវិត
2023-02-19 11:38:54cri
Share with:

   ប្រធានការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយនិងប្រតកម្មរហ័សតួកគីបានថ្លែងនៅល្ងាចថ្ងៃទី១៨ខែកុម្ភៈថា  ការរញ្ជួយដីធ្ងន់ធ្ងរដែលកើតនៅថ្ងៃទី៦ខែកុម្ភៈបានបណ្តាលឱ្យមនុស្សនៅប្រទេសនេះចំនួន ៤០៦៤២នាក់បានស្លាប់បាត់បង់ជីវិត ខណៈការងារជួយសង្គ្រោះបញ្ចប់ជាទូទៅនៅយប់ថ្ងៃដដែល។ គិតត្រឹមពេលនេះ  ក្នុងតំបន់រងគ្រោះរញ្ជួយដីមានមនុស្ស៤៣ម៉ឺននាក់បានត្រូវបញ្ជូនទៅខេត្តដែលមានសុវត្ថិភាព។

       រដ្ឋមន្ត្រីក្រសួងយុត្តិធម៌តួកគីបានប្រាប់ប្រព័ន្ធសារព័ត៌មាននៅថ្ងៃទី១៨ខែកុម្ភៈថា   គិតត្រឹមពេលនេះ  មានវិស្វករនិងពាណិជ្ជករម៉ៅការចំនួន២៤៥នាក់ដែលទំនួលខុសត្រូវផ្ទាល់ចំពោះអគារគ្មានគុណភាពក្នុងតំបន់រងគ្រោះរញ្ជួយដីត្រូវបានប្តឹង និងមានជនជាប់សង្ស័យចំនួន ៦៥នាក់ទៀតត្រូវចាប់ខ្លួនចាំការកាត់ក្តី។

     តាមតួលេខថ្មីដែលប្រកាសដោយរដ្ឋាភិបាលតួកគី ក្នុងតំបន់រងគ្រោះរញ្ជួយដីមានអគារចំនួនលើសពី ៨ ម៉ឺន ៤ពាន់ខ្នងបានដួលរលំ បង្ខូចយ៉ាងធ្ងន់ធ្ងរ ឬត្រូវកម្ទេចចោលជាបន្ទាន់។ គុណភាពសំណង់អគារត្រូវគ្រប់មជ្ឈដ្ឋានចោទជាមន្ទិលសង្ស័យយ៉ាងខ្លាំង៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស