ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖"ការសម្តែងឆាកល្ខោនខាងនយោបាយអំពីរឿងបាឡុង"របស់សហរដ្ឋអាមេរិកគួរតែបញ្ចប់ហើយ
2023-02-19 10:38:49cri
Share with:

     ពេលថ្មីៗកន្លងទៅនេះ មេដឹកនាំអាមេរិកបានថ្លែងសុន្ទរកថានៅសេតវិមានដោយបានលើកឡើងថា គ្មានតម្រុយណាមួយអាចបង្ហាញឱ្យឃើញថា វត្ថុចំនួន ៣ដែលត្រូវបាញ់ទម្លា ក់នាពេលថ្មីៗកន្លងទៅនេះមានទំនាក់ទំនងជាមួយប្រទេសចិននោះទេ ក៏ដូចជាអាមេរិកនឹងបន្តធ្វើការប្រាស្រ័យទាក់ទងជាមួយប្រទេសចិន ហើយនឹងមិនស្វែងរកការបង្កសង្គ្រាមត្រជាក់ថ្មីនោះទេ ។ ប៉ុន្តែព្រមពេលជាមួយគ្នានេះ លោកក៏បានអះអាងដែរថា អាមេរិកនឹងមិនសុំអភ័យទោសចំពោះការបាញ់ទម្លាក់បាឡុងរបស់ចិននោះឡើយ ។

    មួយផ្នែក ដោយសារបានរងកម្លាំងសម្ពាធយ៉ាងខ្លាំង បានជារដ្ឋាភិបាលអាមេរិកនិយាយបានតែមាត់ថានឹងបន្តធ្វើការប្រាស្រ័យទាក់ទងជាមួយប្រទេសចិន មួយផ្នែកទៀត អាមេរិកបាននិងកំពុងស្វែងរកនូវ"ភាពត្រឹមត្រូវខាងនយោបាយ"ដ៏រឹងចចេស ពោលគឺ នឹងបង្ហាញសាច់ដុំចំពោះប្រទេសចិន ។ ប្រការនេះប្រហែលជាអ្វីដែលហៅថា យុទ្ធសាស្ត្ររបស់ជនជាតិអាមេរិកមួយចំនួនដើម្បីដោះស្រាយរឿងបាឡុង ។ ប៉ុន្តែ អ្នកផងទាំងពួងបានមើលឃើញថា ការបង្ហាញអាកប្បកិរិយាដែលមានភាពផ្ទុយគ្នាបែបនេះខ្វះសុទ្ធចិត្ត វាមិនមែនជាមធ្យោបាយដ៏ត្រឹមត្រូវសម្រាប់ដោះស្រាយបញ្ហានោះទេ ។

    និយាយជារួម គិតមកទល់បច្ចុប្បន្ននេះ "ការសម្តែងឆាកល្ខោនខាងនយោបាយអំពីរឿងបាឡុង"របស់ក្រុងវ៉ាស៊ីនតោនបានដំណើរការរយៈពេលប្រហែលកន្លះខែហើយ ។ ក្នុងអំឡុពេលនេះ ប្រទេសចិនបានបង្ហាញម្តងហើយម្តងទៀតថា បាឡុងស៊ីវិលគ្មានមនុស្សបើករបស់ចិនបានចូលក្នុងដែនអាកាសអាមេរិកគឺជារឿងចៃដន្យដែលកើតឡើងដោយករណីប្រធានសក្តិទាំងស្រុង ។ ដោយឡែក មន្ត្រីអាមេរិកជាច្រើននាក់ក៏បានលើកឡើងដែរថា បាឡុងរបស់ចិនមិនបានបង្កជាការគំរាមកំហែងណាមួយចំពោះបុគ្គលនិងសន្តិសុខជាតិរបស់អាមេរិកនោះទេ ។ យ៉ាងណាមិញ ក្នុងបរិយាកាសនយោបាយនៃភាពជ្រុលនិយមក្នុងការប្រកួតប្រជែងរវាងគណបក្សរបស់ក្រុងវ៉ាស៊ីនតោនបែបនេះ ករណីចៃដន្យនិងជាយថាហេតុលើកនេះមានភាពកាន់តែស្មុគស្មាញដែលបានឡើងកម្តៅក្លាយជាការសម្តែងឆាកល្ខោនខាងនយោបាយ ហាក់ដូចជា "ប្រើកាំភ្លើងត្បាល់បាញ់មូស" ។

    តាមពិតទៅ យោងតាមក្រឹតក្រមរបស់ច្បាប់អន្តរជាតិជាទូទៅបានឱ្យដឹងថា បើសិនជាមានកាលៈទេសៈមួយក្នុងចំណោមកាលៈទេសៈទាំង ៣ ពោលគឺ ករណីប្រធានសក្តិដែលមិនអាចគ្រប់គ្រងបាន គ្រាដ៏លំបាកឬការបញ្ចៀសគ្រោះថ្នាក់ជាបន្ទាន់ នោះ ក៏អាចលើកលែងភាពខុសច្បាប់នៃការដែលឧបករណ៍ហោះហើរគ្មានមនុស្សបើករបស់ប្រទេសមួយចូលក្នុងដែនអាកាសនៃប្រទេសដទៃដោយមិនបានទទួលការអនុញ្ញាត ។

    ជនជាតិអាមេរិកមួយចំនួនប្រហែលនឹកស្មានមិនដល់ថា ការសម្តែងឆាកល្ខោនខាងនយោបាយដើម្បីមួលបង្កាច់ប្រទេសចិននិងបម្រើដល់ការប្រកួតប្រជែងរវាងគណបក្សលើកនេះបែរជាបានលាតត្រដាងនូវធាតុពិតរបស់ខ្លួន ។ តាមការទម្លាយរបស់រដ្ឋាភិបាលចិនបានឱ្យដឹងថា ចាប់តាំងពីខែឧសភា ឆ្នាំ២០២២ មក សហរដ្ឋអាមេរិកបានបង្ហោះ"បាឡុងអាកាសខ្ពស់"ពីដែនដីអាមេរិក ដើម្បីហោះហើរជុំវិញពិភពលោក ហើយបានហោះឆ្លងដែនអាកាសរបស់ប្រទេសចិនដោយខុសច្បាប់យ៉ាងហោចណាស់ជាង១០ លើក ។ ហេតុអ្វីបានជាសហរដ្ឋអាមេរិកមិនលើកឡើងរឿងទាំងនេះទាល់តែសោះ បែរជាមានប្រតិកម្មហួសហេតុចំពោះបាឡុងស៊ីវិលចិនដែលហោះចូលដែមអាកសអាមេរិកដោយករណីប្រធានសក្តិ?នេះគឺជាទង្វើស្តង់ដារពីបែបអាមេរិកសុទ្ធសាធ។

    ជនជាតិអាមេរិកមួយចំនួនចង់យកបាឡុងស៊ីវិលគ្មានមនុស្សបើកធ្វើជាលេសដើម្បីបង្កើថ្នូរនយោបាយរបស់អាមេរិកក្នុងការបដិបក្ខគ្នាជាមួយប្រទេសចិននិងស្វែងរកផលប្រយោន៍របស់ខ្លួនឯង ប៉ុន្តែការប៉ុនប៉ងរបស់ពួកគេ គឺខុសឆ្គងទាំងស្រុង ។ ការបង្ហាញអាកប្បកិរិយារបស់ចិន គឺច្បាស់ណាស់៖ការកើតមានបញ្ហារវាងចិននិងអាមេរិកមិនគួរឱ្យភ័យខ្លាចទេ បញ្ហាគន្លឹះគឺ តើមានសុទ្ធចិត្តនិងសមត្ថភាពក្នុងការដោះស្រាយបញ្ហាឱ្យបានសមរម្យឬទេ ។ប្រសិនបើសហរដ្ឋអាមេរិកចង់បញ្ចប់"ការសម្តែងឆាកល្ខោនខាងនយោបាយអំពីរឿងបាឡុង" នោះ អាមេរិកគួរតែបង្ហាញពីភាពស្មោះត្រង់ដ៏ពិតប្រាកដ កុំធ្វើរឿងគួរឱ្យអស់សំណើចដោយសារតម្រូវការខាងនយោបាយក្នុងស្រុទៀត ក៏ដូចជាកុំធ្វើឱ្យទំនាក់ទំនងរវាងចិននិងអាមេរិករងផលប៉ះពាល់ដោយសារតែ"បាឡុងដែលវង្វេងផ្លូវ"មួយ ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស