ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំដើម្បីស្តាប់របាយការណ៍ស្តីពីការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩នាពេលកន្លងមកក្រោមអធិបតីភាពរបស់លោកXi Jinpingអគ្គលេខាធិការមជ្ឈិម បក្សកម្មុយនីស្តចិន
2023-02-17 15:08:29cri
Share with:

កិច្ចប្រជុំបានគូសបញ្ជាក់ថាក្នុងអំឡុងពេលជាង៣ឆ្នាំមកនេះដំណើរនៃការ

បង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩របស់ប្រទេសចិនគឺមិនងាយស្រួលទេ។មជ្ឈិមបក្ស

ប្រកាន់ខ្ជាប់ជានិច្ចនូវការតម្កល់ប្រជាជនជាអាទិភាពនិងការតម្កល់់អាយុជីវិតជាអាទិភាពសម្របសម្រួលដោយមានប្រសិទ្ធភាពខ្ពស់ដើម្បីបង្ការនិងគ្រប់គ្រងជំងឺកូវីដ

១៩និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមបានការពារដោយមានប្រសិទ្ធភាពដល់សុវត្ថភាព

អាយុជីវិតនិងសុខភាពរបស់ប្រជាជន។តាំងពីខែវិច្ឆិកាឆ្នាំ២០២២មកប្រទេសចិន

សម្រេចបាននូវការធ្វើឲ្យការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លងឈានចូលដំណាក់កាលថ្មីដោយមានស្ថិរភាពដែលបានធ្វើឲ្យប្រជាជនជាង២រយលាននាក់ទទួលការព្យាបាលនិងអ្នកជំងឺធ្ងន់ជិត៨សែននាក់ទទួលបានការសង្រ្គោះនិងព្យាបាលដោយមាន

ប្រសិទ្ធភាពហេតុដូច្នេះអត្រាស្លាប់ដោយសារជំងឺកូវីដ១៩បានរក្សានៅកម្រិត

ទាបបំផុតលើពិភពលោកដែលបានបង្កើតជាអច្ឆិយក្នុងប្រវត្តិសាស្រ្តដែល

ប្រទេសមានចំនួនប្រជាជនច្រើនសន្ធឹកសន្ធាប់ចេញផុតពីការរីករាដាលនៃជំងឺឆ្លងដោយជោគជ័យ។ការអនុវត្តជាក់ស្តែងបានបញ្ជាក់ថាការដែលមជ្ឈិមបក្សកុម្មុយ

នីស្តចិនធ្វើការវិនិច្ឆ័យដ៏សំខាន់ចំពោះសភាពការណ៍ឆ្លងនៃជំងឺកូវីដ១៩ដាក់ចេញ

គោលនយោបាយចំពោះការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩និងការកែសម្រួល

គោលនយោបាយចំពោះការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩គឺត្រឹមត្រូវទាំងស្រុង

ដែលបានបង្ហាញថាវិធានការមានប្រសិទ្ធភាពប្រជាជនទទួលស្គាល់និងមាន

ប្រសិទ្ធិផលមានភាពធំធេង។

 

កិច្ចប្រជំុបានគូសបញ្ជាក់ថាសភាពការណ៍ទូទៅនៃការបង្ការនិងគ្រប់គ្រងជំងឺ

កូវីដ១៩នៅទូទាំងប្រទេសចិនមាននិន្នាការល្អក៏ប៉ុន្តែជំងឺកូវីដ១៩នៅទូទាំង

ពិភពលោកនៅតែកំពុងរីករាលដាលនៅឡើយ។គ្រប់ស្ថាប័នត្រូវបន្តធ្វើការងារបង្ការ

និងគ្រប់គ្រប់ជំងឺកូវីដ១៩ឲ្យបានល្អក្នុងដំណាក់កាលថ្មី៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស