ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖តើហេតុការណ៍រថភ្លើងធ្លាក់ផ្លូវជាញឹកញាប់ជារឿងចៃដន្យឬទេ?
2023-02-17 15:05:13cri
Share with:

 

    នាពេលបច្ចុប្បន្ន  ហេតុការណ៍រថភ្លើង"ឧស្ម័នពុល"ធ្លាក់ផ្លូវនៅក្នុងរដ្ឋOhioរបស់អាមេរិកបានបន្តហក់ឡើង ទន្ទឹមនឹងការដែលប្រជាជនក្នុងតំបន់នៅតែស្ថិតក្នុងការភ័យខ្លាចនិងការសង្ស័យ ហេតុការណ៍រថភ្លើងធ្លាក់ផ្លូវស្រដៀងគ្នានេះបានកើតឡើងជាបន្តបន្ទាប់នៅក្នុងរដ្ឋTexasនិងSouthCarolinaរបស់អាមេរិកទៀតផង។

      តាមការផ្សាយដំណឹងនៃវេបសាយNews-Weekអាមេរិកបានឱ្យដឹងថា  ក្នុងរយៈពេលត្រឹមតែតិចជាងពីរខែក្នុងឆ្នាំនេះ  នៅក្នុងប្រទេសអាមេរិកក៏បានកើតមានគ្រោះថ្នាក់រថភ្លើងចំនួនជាង១០ករណី។ គួរឱ្យរន្ធត់នោះគឺ  នៅទូទាំងប្រទេសអាមេរិក បានកើតឡើងនូវហេតុការណ៍រថភ្លើងធ្លាក់ផ្លូវចំនួន១ពាន់៧រយករណីជាមធ្យមក្នុងមួយឆ្នាំ។ យោងតាមទិន្នន័យនៃក្រសួងគមនាគមន៍របស់អាមេរិក  សម្ភារៈគីមីផ្ទុកសារធាតុពុលប្រហែល៤លាន៥សែនតោនត្រូវបានដឹកជញ្ជូនតាមផ្លូវដែកជារៀងរាល់ឆ្នាំ  ហើយគិតជាមធ្យមមានរថភ្លើងចំនួន១ម៉ឺន២ពាន់គ្រឿងដែលដឹកសម្ភារៈគ្រោះថ្នាក់ឆ្លងកាត់ទីក្រុងនិងទីប្រជុំជនជារៀងរាល់ថ្ងៃ។ រថភ្លើងដឹកទំនិញមួយៗដែលរត់នៅលើផ្លូវដែកចាស់គឺប្រភពគ្រោះថ្នាក់ដែលកំពុង"ចល័ត"។ តើនេះវាជាការចៃដន្យឬយ៉ាងណា?

      ជាការពិត  យកហេតុការណ៍រថភ្លើងធ្លាក់ផ្លូវនៅរដ្ឋOhioជាឧទាហរណ៍  ប្រសិនបើអ្នកសង្កេតមើលយ៉ាងជ្រាលជ្រៅតាមលំដាប់នៃ"រថភ្លើងធ្លាក់ផ្លូវ—ក្រុមហ៊ុនផ្លូវដែក—ប្រព័ន្ធផ្លូវដែក—ហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលអាមេរិក"  នោះអ្នកទាំងអស់គ្នានឹងរកឃើញថា ហេតុការណ៍រថភ្លើងធ្លាក់ផ្លូវលើកនេះ គឺជាលទ្ធផលជៀសមិនរួចដែលក្រុមហ៊ុនផ្លូវដែកស្វែងរកប្រាក់ចំណេញច្រើនបំផុតអស់រយៈពេលជាច្រើនឆ្នាំមក  និងបណ្តាលឱ្យគ្រោះថ្នាក់សុវត្ថិភាពបន្តប្រមូលផ្តុំជាបន្តបន្ទាប់  ហើយក៏ជាស្រមោលខ្មៅមួយដែលកើតឡើងដោយ"ការស្វែងរកតែប្រាក់ចំណេញ"នៃប្រព័ន្ធផ្លូវដែកអាមេរិកទាំងមូល   វាកាន់តែលាតត្រដាងពីបញ្ហាអភិវឌ្ឍន៍ដ៏ស៊ីជម្រៅផងដែរ។

      បើនិយាយចំពោះក្រុមហ៊ុនផ្លូវដែកដឹកទំនិញធុនធំនៅក្នុងអាមេរិក មុខងារចម្បងនៃផ្លូវដែកគឺ"ឧបករណ៍រកលុយ"  តែមិនមែនជា"ហេដ្ឋារចនាសម្ព័ន្ធសំខាន់"នោះទេ។ ដូច្នេះ  ការកាត់បន្ថយដើមទុន  ការលើកកម្ពស់ប្រសិទ្ធភាពនិងការធានាឱ្យអត្ថប្រយោជន៍ធ្លាក់ចូលក្នុងហោប៉ៅរបស់ឧត្តមមន្រ្តីនៃក្រុមហ៊ុនបានក្លាយជាការយកចិត្តទុកដាក់ស្នូលរបស់ពួកគេ។

      នៅពេលដែលប្រព័ន្ធផ្លូវដែកពោរពេញទៅដោយ"ក្លិនលុយ"  នោះហានិភ័យកំពុងប្រមូលផ្តុំនិងខិតជិតមកដល់។  នៅពេលដែលអ្វីទាំងអស់ផ្ដោតលើតែផលប្រយោជន៍ មិនថាអាមេរិកដាក់ចេញផែនការហេដ្ឋារចនាសម្ព័ន្ធប៉ុន្មានក៏ដោយ  វាក៏ប្រហែលពិបាកផ្តល់ផលប្រយោជន៍ដល់ប្រជាជនសាមញ្ញផងដែរ។

      "វាមិនគួរឱ្យជឿទេ  តើនេះជាប្រទេសរបស់យើងទេ? តើវាក្លាយជាបែបនេះដោយរបៀបណា?" ប្រឈមមុខនឹងរថភ្លើងដែលតែងតែក្រឡាប់ធ្លាក់ផ្លូវ  អ្នកនិយមលេងអ៊ីនធឺណេតអាមេរិកជាច្រើនបានចោទជាមន្ទិលសង្ស័យយ៉ាងខ្លាំង។  បន្ទាប់ពីដើរតាមផ្លូវខុសនៃការអភិវឌ្ឍអស់រយៈពេលរាប់ទសវត្សរ៍   អាមេរិកបានប្រមូលផ្តុំនូវហានិភ័យជាប្រព័ន្ធដ៏ធំសម្បើម។បើនិយាយចំពោះអ្នកនយោបាយអាមេរិក  ប្រសិនបើមិនអនុវត្តការកែទម្រង់ក្នុងរចនាសម្ព័ន្ធឱ្យស៊ីជម្រៅទេ នោះផែនការហេដ្ឋារចនាសម្ព័ន្ធដែលមានមហិច្ឆតា  គឺគ្រាន់តែជាល្បែងគ្មានប្រយោជន៍ដែលផ្ទេរធនធានហិរញ្ញវត្ថុទៅជាប្រាក់ចំណូលរបស់ឧត្តមមន្រ្តីតែប៉ុណ្ណោះ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស