ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបានចេញផ្សាយ《ផែនការកសាងប្រទេសខ្លាំងប្រកបដោយគុណភាពខ្ពស់》 ដើម្បីលើកកម្ពស់គុណភាពទាំងមូលនៅឆ្នាំ ២០២៥
2023-02-17 15:32:32cri
Share with:

ថ្មីៗកន្លងទៅនេះ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយផែនការកសាងប្រទេសខ្លាំងប្រកបដោយគុណភាពខ្ពស់ ដោយលើកឡើងថា នៅឆ្នាំ ២០២៥ កម្រិតគុណភាពទាំងមូលរបស់ប្រទេសចិននឹងត្រូវបានលើកកម្ពស់ដោយគ្រប់ជ្រុងជ្រោយថែមទៀត ហើយឥទ្ធិពលរបស់ម៉ាកយីហោចិននឹងត្រូវបានលើកកម្ពស់ជាលំដាប់ ដល់ឆ្នាំ ២០៣៥ កម្លាំងជាក់ស្តែងខាងគុណភាពនិងម៉ាកយីហោនឹងឈានទៅដល់កម្រិតកាន់តែខ្ពស់ ។

ចាប់តាំងពីឆ្នាំ ២០១៧ មក ប្រទេសចិនបានធ្វើយុទ្ធនាការលើកកម្ពស់គុណភាពដែលបានគាំទ្រយ៉ាងខ្លាំងក្លាដល់ការធ្វើវិវត្តកម្មនិងការធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ចរបស់ប្រទេសចិន ហើយក៏បានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនចិនរាប់រយលាននាក់និងអ្នកប្រើប្រាស់ទូទាំងពិភពលោកផងដែរ ៕

 

អ្នកបកប្រែ:王幸
ប្លុកពិសេស